Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​ប្រពន្ធ​ប្តី​កំពុង​គេចខ្លួន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

  • Print

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ស្ត្រីម្នាក់ដែលជាអនិជនខ្មែររស់នៅក្រៅប្រទេស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់(សែកស្អុយ)ចំនួន៣៥ម៉ឺនដុល្លារអាមេរិក។

ស្ត្រីជាប់សង្ស័យឈ្មោះ ហុក ផល្លា អាយុ៤៧ ឆ្នាំស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌឲ្យដឹងថា ស្ត្រីឈ្មោះ ហុក ផល្លា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើកមុនម្តងរួចហើយ ពាក់ព័ន្ធលើបណ្តឹងរបស់លោក ហ៊ាង រតនា ករណីឆបោក.ដាក់ប្លង់ដីបញ្ចាំយកប្រាក់៤០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែប្លង់ដីនោះជាប្លង់ដីខ្យល់។

បន្ទាប់មកដើមបណ្តឹងបានប្តឹងសមត្ថកិច្ចរហូតមានការឃាត់ខ្លួនស្ត្រីឈ្មោះ ហុក ផល្លា តែពេលនោះប្តីអ្នកស្រីដែលមានឈ្មោះ ឃឹម ស្តើង បានយកប្រាក់ចំនួន៥ម៉ឺនដុល្លារទៅដាក់តម្កល់ឲ្យដើមបណ្តឹង ហើយចេញសែកលើទឹកប្រាក់ចំនួន៣៥ម៉ឺនដុល្លារអាមេរិក ដើម្បីធានាប្រពន្ធបាននៅក្រៅឃុំ។ មន្ត្រីនគរបាលបន្តថា មូលប្បទានបត្រដែលមានទឹកប្រាក់៣៥ម៉ឺនដុល្លារ ដែលឈ្មោះ ឃឹម ស្តើង ចេញឲ្យទៅដើមបណ្តឹងនោះជាសែកគ្មានសាច់ប្រាក់ទៅទៀត ម្លោះហើយទើបជនរងគ្រោះសម្រេចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ចរហូតមានដីកាពីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចូលខ្លួនទាំងពីរនាក់ប្តីប្រពន្ធ ប៉ុន្តែពេលនេះចាប់បានប្រពន្ធ ចំណែកប្តីកំពុងគេចខ្លួន ។

យ៉ាងណាក្តីស្ត្រីជាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងដំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីបន្តនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព