Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំផ្លាញក្នុងគ្រួសារខ្លាំង​ពេក ប្អូន​ប្រុស​​ដាល់​បងប្រុស​សន្លប់ស្តូក

  • Print

រាជធានីភ្នំពេញ ៖ ប្អូនប្រុសខឹងបងប្រុសមិនគិតជួយរកស៊ីនៅក្នុងគ្រួសារ គិតតែដើរផឹកស៊ីហើយនិយាយប៉ះពាល់ដល់ម្តាយនិងបំផ្លាញទ្រព្យសម្បត្តិទៀត ក៏បានដាល់បងប្រុសរហូតសន្លប់ស្តូកដួលបែកមុខ នៅមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ កញ្ញា ស្ថិតតាមបណ្តោយផ្លូវ110នៅចំណុចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ជនរងគ្រោះមានឈ្មោះ បូ ពិសា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅម្តុំវត្តកម្សាន្ត ខណ្ឌច្បារអំពៅ ។

រីឯជនដៃដល់ដែលត្រូវជាប្អូនប្រុសបង្កើតឈ្មោះបូ ពន្លកបញ្ញា អាយុ២៩ឆ្នាំ ជារមន្ត្រីរាជការ ស្នាក់នៅម្តុំវត្តកម្សាន្ត ខណ្ឌច្បារអំពៅ ។ តាមប្រភពព័ត៌មានពីអ្នកបង្កហេតុបានអោយដឹងថា មុនពេលកើតហេតុមូលហេតុដែលខឹងរហូតឈានទៅដល់ប្រើអំពើហឹង្សា ដោយសារតែមុនពេលកើតហេតុគាត់បើករថយន្តមួយគ្រឿងមកពីផឹកស៊ីជាមួយបងប្អូន ហើយខឹងបងប្រុសរបស់គាត់មិនគិតធ្វើការរកស៊ីជួយគ្រួសារនោះទេ គឺគិតតែដើរផឹកស៊ីហើយបំផ្លាញព្រទ្យសម្បត្តិនៅក្នុងផ្ទះថែមទៀត ។

ចំណែករូបគាត់វិញខំធ្វើការរកស៊ីចិញ្ចឹមមួយគ្រួសារហត់នឿហើយពិបាកក្នុងការនិយាយពេកពេលដែលខឹងទ្រាំអត់បាន ហើយមួយណាបងប្រុសគាត់និយាយអត់ដឹងអីប៉ះពាល់ដល់ម្តាយរបស់គាត់ផងនោះ ទើបវាយចំមុខចំនួន2ទៅ3ដៃបណ្តាលអោយដួលសន្លប់ហូរឈាមពេញមុខ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋតេទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ។

ភ្លាមៗនោះដែលក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ទៅហើយចំនែកឯជនបង្កវិញគាត់សុខចិត្តទទួលកំហុសរបស់ខ្លួនដែលបានធ្វើ ។ក្រោយពេលកើតហេតុខាងលើនេះខាងជនរងគ្រោះនឹកឃើញថាជាបងប្អូននឹងគ្នាទើបមិនបានប្តឹងអីនោះទេសុខចិត្តព្យាបាលរបួសហើយត្រឡប់ទៅផ្ទះបាត់ទៅ ៕

ដកស្រង់ពី៖កោះសន្តិភាព