Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​ទៅ​បញ្ចាំ​ស៊ីចាយ​អស់​លុយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

  • Print

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់លួចម៉ូតូវ៉េវទៅបញ្ចាំ៤.០០០បាត ស៊ីចាយជាមួយមិត្តអស់លុយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ ជនសង្ស័យមានឈ្មោះ ណា ដារ៉ា ហៅអាតឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយពេលដែលទទួលពាក្យបណ្តឹងឈ្មោះ ជួន សារិត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវល្លិ៍ ឃុំគោករមៀត ស្រុកថ្មពួក ដែលបានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខៀវ លាយទឹកប្រាក់ ដែលបាត់កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នៅបរិវេណកាស៊ីណូស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយពេលដែលទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយកម្លាំងជំនាញបានសហការជាមួយសន្តិសុខកាស៊ីណូធ្វើការឆែកកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាពចោលួយម៉ូតូ ហើយកម្លាំងដាក់ការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនសង្ស័យឈ្មោះ ណា ដារ៉ា ហៅអាតឿ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយនាំយកសាកសួរតាមចម្លើយសារភាពខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូម៉ាក់វ៉េវពិតមែន ហើយយកទៅបញ្ចាំក្នុងតំលៃ៤.០០០បាត ហើយយកលុយនេះទៅផឹកស៊ីជាមួយមិត្តភក្តិអស់ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន និងនាំយកម៉ូតូកន្លែងបញ្ចាំយកមកប្រគល់ជូនម្ចាស់វិញ ដោយឡែកចំអ្នកទទួលបញ្ចាំផលចោរកម្មត្រូវបានរួចខ្លួន៕

ដកស្រង់ពី៖កោះសន្តិភាព