Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ទាំង​៤​នាក់​ត្រូវ​អស់លក្ខណ៍ ក្រោយ​​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ

  • Print

ខេត្តរតនគិរី ៖ ជនសង្ស័យ៤នាក់ដែលតែងតែដើរលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនោះ ពេលនេះត្រូវកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តហើយ។ ការឃាត់ខ្លួនទាំង៤នាក់នោះ សមត្ថកិច្ចបានធ្វើឡើងនៅកាលម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ប្រតិបត្តិការឃាត់ខ្លួនខាងលើ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ជនសង្ស័យទាំង៤នាក់ត្រូវឃាត់ខ្លួនទាំង៤នាក់ខាងលើមាន៖ ១-ឈ្មោះ គង់ ដាលីម (ហៅ លីន) ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ននៅ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះ ពៅ មាស (ហៅយ៉ាង) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។

៣-ឈ្មោះ ឌី ជេម (ហៅជេម) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ និង៤-ឈ្មោះ រាជ រស្មី (ហៅខ្លី) ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ននៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរមិនពិតប្រាកដ។បើតាមប្រភពពីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង៤នាក់ គឺរកឃើញថា ទទួលបានលទ្ធផលវិជ្ជមាន ទាំងអស់គ្នា។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ៖ ១-រថយន្តមួយគ្រឿងម៉ាកតូយូតាកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខព្រៃវែង 2A-0431។ ២- ឆ្នាំងដាំបាយអគ្គិសនី ម៉ាក តូស៊ីបា ចំនួនមួយ និង៣-ឈើស៊ុមទ្វារមួយចំនួនទៀតផងដែរ។ក្រោយការចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព