Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធុំក្លិន​ស្អុយ​ឆ្មា​ងាប់​ផ្អើល​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល ក៏​ឃើញ​បុរស​ម្នាក់​ក្នុង​បន្ទប់​ទឹក

  • Print

រាជធានីភ្នំពេញ ៖ បុរសជាអាណិកជនម្នាក់បានដួលសន្លប់ក្នុងបន្ទប់ទឹកជាច្រើនថ្ងៃមកហើយ គ្មាននរណាម្នាក់បានដឹងឡើយ លុះទាល់តែធុំក្លិនស្អុយទើបអ្នកជិតខាងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍គាស់ទ្វារចូលទៅមើល ក៏រកឃើញឆ្មាងាប់មួយក្បាល និងប្រទះឃើញបុរសម្នាក់ដួលសន្លប់ក្នុងបន្ទប់ទឹក រួចក៏ដឹកយកទៅសង្គ្រោះភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ529 ផ្លូវលេខ30 ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប1 ខណ្ឌពោធិ៍សែនជយ័ ។

បុរសដែលដួលសន្លប់ក្នុងបន្ទប់ទឹកខាងលើ ឈ្មោះគ័ច កៅទ្រី ភេទប្រុស អាយុ71ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអាណិកខ្មែរ រស់នៅប្រទេសបារាំង ។

តាមប្រភពពីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថា ជនរងគ្រោះមិនបានចេញមកខាងក្រៅផ្ទះប្រាំមួយថ្ងៃមកហើយ និងចេះតែមានក្លិនស្អុយភាយៗពីក្នុងបន្ទប់ បន្ទាប់មកអ្នកជិតខាងក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញានោះ សមត្ថកិច្ចបានមកដល់ក៏ឃើញផ្ទះជនរងគ្រោះចាក់សោរបងខាងក្នុង បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅជំនាញចក្ខុរាជធានីភ្នំពេញ ដើម្បីមកពិនិត្យទីតាំងកន្លែងកើតហេតុក្នុងផ្ទះ ដោយមិនមានចាក់សោផ្ទះនោះឡើយ គ្រាន់តែចាក់សោរបងតែប៉ុណ្ណោះ ។

តានប្រភពពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ខណៈពេលសមត្ថកិច្ចចូលទៅដល់ក្នុងផ្ទះ ដោយមានក្លិនស្អុយគួរឲ្យចាប់អារម្មណ៍ ដោយស្មានថាជាក្លិនសពជនរងគ្រោះ ក៏បានរុករក ក្នុងផ្ទះ ស្រាប់តែប្រទះឃើញសពឆ្មាមួយក្បាលងាប់ស្អុយរលួយជាច្រើនថ្ងៃមកហើយ ។

សមត្ថកិច្ចបន្តថា នៅពេលនោះដែរ ក៏ឃើញបន្ទប់ទឹកចាក់គន្លឹះនៅខាងក្នុង សមត្ថកិច្ចក៏មានការសង្ស័យ រួចក៏បាននាំគ្នាគាស់ទ្វារបន្ទប់ទឹកមើល ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះកំពុងដេកផ្កាប់មុខសន្លប់ស្ដូកស្ដឹងតែម្តង តែនៅមានដង្ហើមនៅឡើយ ហើយមានអាការៈខ្សោយខ្លាំង សមត្ថកិច្ចក៏បានទាក់ទងទៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យព្រះកុសមៈ ៕

ដកស្រង់ពី៖កោះសន្តិភាព