Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ទៅ​បង់សំណាញ់ បង់​ជាប់​កាំភ្លើង​AK47 មួយ​ដើម

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទៅបង់សំណាញ់យកដើម្បីយកត្រីមកធ្វើម្ហូប ប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះបែរជាអត់ជាប់ត្រីហើយទៅជាប់កាំភ្លើងAK47 ស្វាយបត់១ដើមទៅវិញ ដែលជាហេតុធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានរាយការណ៍ជូននគរបាលឲ្យទៅទទួលយកទៅរក្សាទុក និងធ្វើការស្រាវជ្រាវតាមជំនាញ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងស្រះទឹកមួយកន្លែងក្បែរបុរី ផុន ស៊ុយ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។អ្នកភូមិខាងលើបាននិយាយថា បុរសអ្នកបង់សំណាញ់ជប់កាំភ្លើងនេះឈ្មោះ ខុន អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិខាងលើ ហើយនៅវេលារសៀលថ្ងៃកើតហេតុខាងលើបុរសនេះបានទៅបង់សំណាញ់នៅក្នងស្រះទឹកនោះយកត្រីមកធ្វើម្ហូបដូចសព្វមួយដងដែរ។

ខណៈនោះស្រាប់តែជាប់កាំភ្លើងAK47 ស្វាយបត់ដែលជនមិនស្គាល់មុខច្រកក្នុងការ៉ុងពណ៌ផ្ទៃមេឃ១ទម្លាក់ចោលក្នុងស្រះទឹកទឹក ជាហេតុធ្វើឲ្យបុរសនោះមានការភ្ញាក់ផ្អើល។បន្ទាប់មកគាត់បានយកទៅកាន់ផ្ទះមន្ត្រីយោធាម្នាក់ដើម្បីជួយពិនិត្យមើល និងយកទៅប្រគល់ជូនសមត្ថកិច្ច ប៉ុន្តែពេលទៅដល់មន្ត្រីយោធាអត់នៅផ្ទះ គឺនៅតែប្រពន្ធហើយគាប់ជួនមានបុរសអ្នករត់ម៉ូតូកង់បីម្នាក់ទៅដល់ស្គាល់លេខទូរស័ព្ទនគរបាលប៉ុស្តិ៍ចោមចៅទី២ ក៏ជួយខលរាយការណ៍ជូននគរបាលឲ្យទៅទទួលយកទៅរក្សាទុកតែម្ដង។

នគរបាលបាននិយាយថា កាំភ្លើងប្រភេទAK47 ស្វាយបត់នេះនៅមានគុណភាពអាចប្រើប្រាស់បាននៅឡើយ និងពុំដឹងថា តើបុគ្គលណាម្នាក់ដែលយកទៅបោះចោលនៅក្នុងទឹកស្រះនោះទេ ហើយក៏ពុំដឹងទៀតថាតើជននោះមានសមាសភាពបែបណាដែរ ពេលនេះកាំភ្លើងខាងលើត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីធ្វើការស្រាវជ្រាវបន្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព