Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន​ចាប់​ចិន​លាក់​ទុក​ក្នុង​សណ្ឋាគារ បង្ខាំង​ជំរិត​ទារប្រាក់

  • Print

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបទល្មើសជនជាតិចិន ចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកជម្រិតទារប្រាក់ដោយខុសច្បាប់មួយករណីកើតឡើង កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងរំដោះជនរងគ្រោះម្នាក់ឲ្យរួចផុតពីគ្រោះថ្នាក់។

ជនសង្ស័យទាំង៤នាក់នោះមាន៖ ១.ឈ្មោះ YANG JINHUI ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខ EG7684270 ស្នាក់នៅសណ្ឋាគារ ប៉ាយឡឹមិន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ២.ឈ្មោះ HUANG QIAN BIN ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ លិខិតឆ្លងដែនលេខ ED3010597 ស្នាក់នៅសណ្ឋាគារ ជីងហាវ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។

៣.ឈ្មោះ WU ZHI GUAN ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅសណ្ឋាគារ ជីងហាវ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៤.ឈ្មោះ WU MING SHANG ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិត ប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅសណ្ឋាគារ ជីងហាវ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកជនរងគ្រោះមានឈ្មោះ GUO SONG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនដូចគ្នា មុខរបរ ម៉ៅកាសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ដែរ។ តាមសមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានបុរសជនជាតិចិនម្នាក់ បានទូរស័ព្ទប្តឹងរាយការណ៍មកសមត្ថកិច្ចថា មានមិត្តភក្តិរបស់គាត់ម្នាក់ ភេទប្រុស ជាជនជាតិចិន ត្រូវបានជនសង្ស័យមួយក្រុមចាប់យកទៅបង្ខាំងទុក មិនដឹងនៅទីកន្លែងណា។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានចុះទៅធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយនគរបាលក្រុង រហូតដល់វេលាម៉ោង១០ និង៤៥នាទីយប់ថ្ងៃដដែល ទើបកំណត់បានទីតាំងដែលជនសង្ស័យមួយក្រុមបង្ខាំងជនរងគ្រោះ គឺស្ថិតនៅសណ្ឋាគារ ជីងហាវ ស្ថិតនៅក្រុមទី១៨ ភូមិ៤ ក្នុងសង្កាត់៤។

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការ រអមសាលាដំបូងខេត្ត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ចុះប្រតិបត្តិការ ជាលទ្ធផលជាក់ស្តែង កម្លាំងសមត្ថកិច្ចជួយរំដោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ (ស្រី១នាក់)។

ប៉ុន្តែបន្ទាប់ពីនាំជនសង្ស័យទាំងអស់នោះយកទៅសាកសួរ និងស្រាវជ្រាវច្បាស់ឃើញថា មានតែជនសង្ស័យ៤នាក់ ដូចមានឈ្មោះខាងលើនេះទេ ដែលជាប់ពាក់ពន្ធប្រព្រឹត្តបទសល្មើសចាប់បង្ខាំងមនុស្សខុសច្បាប់នោះ ។

ក្រោយមកមនុស្ស៣នាក់ដែលមិនជាប់ពាក់ពន្ធបទល្មើសត្រូវបានពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្ត អនុញ្ញាតឲ្យត្រឡប់ទៅប្រកបមុខរបរធ្វើងាជាធម្មតាវិញ។

ចំណែកជនសង្ស័យ ៤នាក់ និងវត្ថុតាងចាប់យកមាន ៖ -កិច្ចសន្យាខ្ចីលុយ ១ច្បាប់,ម៉ាស៊ីនវេលុយ ៣គ្រឿង,ទូរស័ព្ទដៃ ៧គ្រឿង, កាតរឹង ៣សន្លឹក,ខ្សែកលោហៈ ពណ៌លឿង១ខ្សែ,នាឡិកាដៃ ២គ្រឿង។ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព