Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះ​ជម្លោះ​​រឿង​ចតឡាន មន្ត្រី​នគរ​បាល​​ម្នាក់​បាញ់ផ្តាច់ជីវិត​ជាងកាត់​សក់​

  • Print

រាជធានីភ្នំពេញ ៖ បុរស២នាក់ជួលផ្ទះនៅជាប់គ្នា ដោយបុរសម្នាក់ជាជាងកាត់សក់ ចំណែកបុរសម្នាក់ទៀតជាមន្ត្រីនគរបាល សង្ស័យឈ្លោះប្រកែកគ្នារឿងចតរថយន្ត រហូតឈានដាល់ដកកាំភ្លើងបាញ់ចំដើមទ្រូងរបស់បុរសជាជាងកាត់សក់មួយគ្រាប់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ ដោយឡែកជនដៃដល់ជាមន្ត្រីយោធាបានជិះម៉ូតូគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩១ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនដៃដល់ឈ្មោះ លី ថាវរី ភេទប្រសុ អាយុជាង២០ឆ្នាំ ជាមន្ត្រីនគរបាល ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ សុខ សុកេន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅកន្លែងកើតហេតុ មានកូនស្រីតូចៗ៤នាក់ក្នុងបន្ទុកគ្រួសារ ក្នុងនោះកូនស្រីបងអាយុ១១ឆ្នាំ និងកូនប្អូនអាយុ១ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសដែលជាជនរងគ្រោះកំពុងតែអង្គុយផឹកស៊ីជួបជុំជាមួយមិត្តភក្តិមកពីខេត្តនៅមុខផ្ទះរបស់ខ្លួនលុះដល់ពេលផឹកស៊ីចប់ ជនរងគ្រោះក៏បានអូសម៉ូតូចូលផ្ទះ ស្រាប់តែបុរសជាជនដៃដល់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមសៀតនឹងចង្កេះចេញមកពីក្នុងផ្ទះដែលមានស្លាកយីហោ(ចែ ធីតា មានលក់គ្រឿងទេសនិងភេសជ្ជះគ្រប់មុខ) រួចដើរសំដៅទៅរកជនរងគ្រោះបានបង្កជម្លោះពាក្យសំដីគ្នាទៅវិញទៅមក រហូតជនដៃដល់បានដកកាំភ្លើងខ្លីពីចង្កេះបាញ់សំដៅទៅលើជនរងគ្រោះចំនួន១គ្រាប់ត្រូវចំដើមទ្រូង បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

បន្ទាប់មកជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ ស មិនចាំស្លាកលេខ រត់គេចខ្លួនបាត់ស្រមោល ។ តាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានមកជួលផ្ទះនៅកន្លែងកើតហេតុខាងលើប្រកបមុខរបរកាត់សក់រយៈពេល២០ឆ្នាំកន្លងមកហើយ ដោយមានទាំងកូនជាង៤ទៅ៥នាក់ទៀត ។ ចំណែកជនដៃដល់បានមកជួលផ្ទះជាប់នឹងផ្ទះជនរងគ្រោះរយៈពេលជាង៣ខែប៉ុណ្ណោះ ដោយលក់អីវ៉ាន់ចាប់ហួយនិងភេសជ្ជ: ។

តាមប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមិនដែលមានទំនាស់អ្វីជាមួយជនដៃដល់នោះទេ ដោយកន្លងមកថ្មីៗនេះ ជនដៃដល់បានអាក់អន់ស្រពន់ចិត្តរឿងចំណីផ្លូវ នៅមុខផ្ទះ ដោយសារជនរងគ្រោះបានយកម៉ូតូនិងរថយន្តទៅចតមុខផ្ទះជាប់ខាងរបងប៉ាស្ទ័រ ហើយជនដៃដល់រកកន្លែងចតមិនឃើញ ក៏បានប្តឹងទៅខាងសាលាសង្កាត់ឲ្យចុះមកធ្វើការណែនាំជនរងគ្រោះដែលយករថយន្ត និងម៉ូតូទៅចតលើចំណីផ្លូវនៅមុខផ្ទះ ។

បន្ទាប់មកខាងសង្កាត់ក៏បានចុះមកប្រាប់ជនរងគ្រោះឲ្យឈប់យកម៉ូតូ ឬរថយន្តចតនៅកន្លែងហ្នឹងទៀត ខ្លាចមានទំនាស់គ្នាទៅថ្ងៃក្រោយ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការហ៊ុមព័ទ្ធនៅលើចំណុចទីតាំងកើតហេតុខាងលើ រួចបាន រាយការណ៍ទៅផ្នែកជំនាញកោសល្យវិច័យចុះមកពិនិត្យ ។

ក្រោយពីជំនាញផ្នែកកោសល្យវិច័យបានពិនិត្យទៅលើសពរួចបានបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ជីវិត ដោយសារជនដៃដល់បាញ់១គ្រាប់ត្រូវចំដើមទ្រូងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព