Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​២​នាក់​ដឹក​អីវ៉ាន់​ឱ្យ​ម៉ូយ ក៏​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​តាម​ឆ្មក់​ពីក្រោយ​សម្រេច

  • Print

រាជធានីភ្នំពេញ ៖ ស្ត្រីជាជាងកាត់ដេរសំលៀកបំពាក់ពីរនាក់ ត្រូវបានចោរធ្វើសកម្មភាពឆក់កាបូបដែលមានក្រវាត់ជាប់នឹងចង្កេះយកទៅបាត់ ខណៈពេលដែលកំពុងជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងដឹកខោអាវយកទៅឱ្យម៉ូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខសាលាអន្តរជាតិ ប៊ែលធី តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ជនរងគ្រោះដែលជាម្ចាស់កាបូបខាងលើឈ្មោះ ប៊ុន ធារី ភេទស្រី អាយុ៣៦ឆ្នាំ ជាជាងកាត់ដេរសំលៀកបំពាក់ ស្នាក់នៅបន្ទប់ជួលភូមិខ្វា សង្កាត់ដង្កោ មានស្រុកកំណើតភូមិបាសិត ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុ ពួកគាត់ទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DD-5076 ជិះចេញពីផ្ទះនៅឯចំការដូង ហើយដឹកខោអាវយកទៅឱ្យគេនៅលូប្រាំ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ដោយស្ត្រីរងគ្រោះជាអ្នកអង្គុយខាងក្រោយ។

ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បំរុងបត់ឆ្វេងទៅផ្លូវវេងស្រេង តែមិនទាន់បានបត់ផងនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក តាមមកពីក្រោយម៉ូតូរងគ្រោះតែម្តង រួចក៏ឆក់យកកាបូបរបស់ជនរងគ្រោះដែលក្រវាត់ជាប់នឹងចង្កេះបានសម្រេច រួចបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោល។

ភ្លាមៗនោះជនរងគ្រោះក៏បានស្រែកថា «ចោរៗ» បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ផងដែរ។ ចំណែកសម្ភារៈនៅក្នុងកាបូបក្រវាត់ចង្កេះរបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់យកទៅមានដូចជា លុយខ្មែរជាង២០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក និងឯកសារមួយចំនួនទៀត។ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ និងចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព