Social Network

សូម​ពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​ទំនប់​ចម្ការ​តែ​លើ​ភ្នំ​គិរី​រម្យ​បាន​បាក់​ហើយ

ខេត្តកំពង់ស្ពឺ ៖ លោកអភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូនដែល រស់នៅក្នុងស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះទំនប់ចម្ការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ បានបាក់ហើយ។

ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្របនឹងមាត់ស្ទឹងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ក្នុងន័យនេះដែរ សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់នៅក្នុងការរក្សាកម្លាំងដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ៕

ដកស្រង់ពី៖កោះសន្តិភាព