Social Network

ចាប់ខ្លួន​ព្រានព្រៃ​ម្នាក់​អនុវត្ត​តាម​អំណាច​សាលក្រម ពាក់ព័ន្ធ​ប្រមាញ់​សត្វព្រៃ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា កាលពីវេលម៉ោង១១ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផែនយុត្តិធម៌ក្រុងសំរោង ខេត្តឧត្តមានជ័យ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ រដ្ឋបាលកូនក្រៀល ដឹកនាំដោយលោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទម្នាក់ ដែលជាអ្នកព្រានព្រៃ។

តាមអំណាចសាលក្រមលេខ ០០១/២០ចុះ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយលោក ស៊ឹម ពិចិត្រ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ដុំ ឈិត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ចោទពីបទ.ប្រមាញ់សត្វព្រៃ និងប្រើប្រាស់អាវុធជាតិផ្ទុះ ខុសច្បាប់ក្នុងតំបន់ការពារ ប្រព្រឹត្តនៅចំណុចខាងត្បូងស្ពានអូរផាល ស្ថិត នៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព