Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង តាំងពី​៥​ឆ្នាំ​មុន ថ្មី​ៗ​នេះ​ធ្វើ​រឿង​ដដែល​លើ​កូនស្រី​បង្កើត​ទៀត ជាប់​ឃុំឃាំង

  • Print

ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភកូនស្រីបង្កើតខ្លួនឯង ក្រោយពីទទួលបណ្ដឺងពីម្ដាយជនរងគ្រោះ ហើយបានបញ្ជូនជនសង្ស័យជាឪពុក ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។

ជនសង្ស័យជាឪពុកមានឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ។ ចំណែកកូនស្រីរងគ្រោះឈ្មោះ ម.ព.ជ.រ អាយុ២០ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ។ យោងតាមរបាយការណ៍នគរបាលបាលស្រុកសំបូរ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ តុលា ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរ បានទទួលពាក្យបណ្ដឹងពីស្ត្រីម្នាក់ឈ្មោះ ឈុន តឿន អាយុ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានប្ដឹងបុរសជាប្តីឈ្មោះ ណៃ ចន្ថា អាយុ៥៧ឆ្នាំ ថាបានរំលោភកូនស្រីរបស់ខ្លួន អាយុ២០ឆ្នាំ ច្រើនដង ។ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងនគរបាលស្រុកសំបូរ បានសួរនាំបំភ្លឺពីជនរងគ្រោះបន្ថែម និងនាំយកទៅពិនិត្យនៅមណ្ឌលសុខភាពសំបូរ បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ តែម្ដង ។

លោក ណូយ ស៊ីថាច អធិការរងទទួលការងារព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា ក្រោយការសួរនាំ ជនរងគ្រោះបានឆ្លើយបំភ្លឺថា អំឡុងខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល ខណៈនាងកំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង ស្រាប់តែឪពុករបស់ខ្លួន បានលើមកចាប់ខ្ទប់មាត់ និងគំរាមថា បើស្រែកអញនឹងសម្លាប់ចោល បន្ទាប់មកឪពុកឈ្មោះ ណៃ ចន្ថា បានសម្រាតខោអាវ រួចចាប់រំលោភជនរងគ្រោះបានសម្រេចម្តង ហើយនាងសម្រេចចិត្តឈប់រៀន លុះដល់អំឡុងខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានចាក់ចេញពីផ្ទះទៅរៀនអ៊ុតសក់នៅក្រុងភ្នំពេញ ។

ក្រោយមកនាងបានមកផ្ទះវិញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្រាប់តែដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ខណៈជនរងគ្រោះកំពុងបញ្ចូលភ្លើងទូរស័ព្ទក្នុងបន្ទប់ ស្រាប់តែឈ្មោះ ណៃ ចន្ថា បានចូលទៅក្នុងបន្ទប់ ក៏ចាប់ខ្ទប់មាត់ ហើយគំរាមថា បើស្រែកឲ្យគេដឹងអញនឹងសម្លាប់ចោល ។

បន្ទាប់មក ក៏ចាប់រំលោភកូនស្រីបានសម្រេចមួយដងទៀត។ បច្ចុប្បន្នករណីនេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពិ៖កោះសន្តិភាព