Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែកសំណុំរឿង​ហើយ​! ករណី​ឡើង​ទៅ​ប្រហារ​ដល់​ក្នុងផ្ទះ តាម​ពិត​គឺ​ជា​អ្នក​ជិត​​បំផុត

  • Print

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ដែលបានបាត់បង់ជីវិតដោយសារការកាប់ប្រហារជាច្រើនកាំបិតឡើងដល់លើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការស្រាវជ្រាវនោះ រហូតមកដល់ពេលនេះ សមត្ថកិច្ចបំបែកសំណុំរឿងនេះបានហើយ តាមពិតឃាតករនោះគឺជាប្រពន្ធរបស់ជនរងគ្រោះតែម្តង។

ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការសួរនាំជនដៃដល់ដែលជាប្រពន្ធជនរងគ្រោះអំពីមូលហេតុនៃការកាប់ប្រហារនេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គួរំលឹកថា ៖ ឡើងទៅប្រហារដល់ក្នុងផ្ទះតាំងព្រឹក ! ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដៃដល់ដែលចាប់បានខាងលើ ឈ្មោះ មៀច ស្រីអុល ហៅអុល ភេទស្រី អាយុ៤០ឆ្នាំ ជាប្រពន្ធក្រោយ (ប្រពន្ធចុងរបស់ជនរងគ្រោះ) ចំណែកជនរងគ្រោះអាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្រោយពីមានករណីកាប់ប្រហារ លោកស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ រហូតសមត្ថកិច្ចកំណត់មុខសញ្ញាទៅលើប្រពន្ធចុងជនរងគ្រោះ ។

បន្ទាប់ពីកំណត់បានហើយ សមត្ថកិច្ចបានស្នើសុំការអនុញ្ញាតពី ព្រះរាជអាជ្ញា ដើម្បីហៅប្រពន្ឋចុងជនរងគ្រោះមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ។ប្រភពដដែលបន្តថា លុះនៅថ្ងៃទី១៨ តុលានេះ ជនសង្ស័យបានឆ្លើយសារភាពថា ក្រោយពេលខ្លួនឈប់លេងបៀរក៏បានផឺកស្រា.សរហូតស្រវឹង ហើយក៏យកពូថៅទៅកាប់ប្តីដែលកំពុងដេកលង់លក់នៅលើផ្ទះតែម្តង។

ជនសង្ស័យបន្តថា កន្លងមក បុរសជាប្តីរូបនេះតែងតែរករឿង និយាយគំរាម និងវាយខ្លួនស្ទើរតែរាលើថ្ងៃ ព្រោះតែមូលហេតុនេះហើយទើបខ្លួនសម្រេចចិត្តផ្តាច់សង្ខារលោកប្តីឲ្យបានមុនតែម្ដង។

ក្រោយពីស្តាប់ចម្លើយសារភាពរួចមក សមត្ថកិច្ចបានចុះរុករកវត្ថុតាងតាងពូថៅចាស់១ដែលជនសង្ស័យលាក់ទុកនៅរនូតគ្រែ ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដកស្រង់ពី៖កោះសន្តិភាព