Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​៤​នាក់​ចេញ​ធ្វើ​សកម្មភាព តែ​ចប់​ត្រឹម​នាង​ដេញ​តាម អស់លក្ខណ៍​២ រត់​រួច​២

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចកាលពីម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៥១ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកឯបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

បើតាមនគរបាលនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួននោះ ១-ឈ្មោះ សុខ សាន់ដេត ហៅដេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត រស់នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ជាអ្នកបើកម៉ូតូ។ ២-ឈ្មោះ ឡន ពន្លឺ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិត រស់នៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល អ្នកឆក់ទូរស័ព្ទពីជនរងគ្រោះ។

ជនសង្ស័យពីរនាក់នេះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1DO-1562 ។នគរបាលដដែលបន្តថា ចំណែកបក្សពួកដែលរត់គេចខ្លួនរួចនោះ គឺម្នាក់ឈ្មោះ អៀង ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរមិនពិត និងម្នាក់ទៀតឈ្មោះ ចាក ហៅកុដ ភេទប្រុសអាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ មិនស្គាល់ស្លាកលេខ។

រីឯស្ត្រីរងគ្រោះឈ្មោះ មាស ពិសី អាយុ២០ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ចំណែករបស់ដែលបាត់បង់មានទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone XS Max ដែលជនសង្ស័យបានបោះចោលនៅតាមផ្លូវ។

ប្រភពដដែលបានបន្តថា នៅមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះ ដើម្បីយកអីវ៉ាន់លក់តាមអនឡាញទៅឲ្យភ្ញៀវនៅម្ដុំភូមិឡឃ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។ លុះជិះដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាកហុងដាសង់ ឆ្នាំ២០១៨ ពណ៌ខ្មៅ ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាសង់ ឆ្នាំ២០២០ ពណ៌ក្រហម ជិះគ្នាពីរនាក់ ។

ប្រភពដដែលបន្តទៀតថា ខណៈនោះជនសង្ស័យពីរនាក់ដែលជិះម៉ូតូពណ៌ក្រហម បានឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួន ប៉ុន្តែខណៈពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថា «ចោរៗ» លុះបានជួបសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវ ក៏បានជួយដេញស្ទាក់ចាប់ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់តែម្ដង។

គួរបញ្ជាក់ថា ចំពោះជនសង្ស័យម្នាក់ឈ្មោះ សុខ សាន់ដេត មានដីកាបង្កាប់ឲ្យចាប់ខ្លួន លេខ៤៦០ដក.បចខ ពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ផងដែរ ។

ហើយជនរងគ្រោះរូបនេះក៏ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន៨ខែ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព