Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែ​ហាម​​​ធ្វើ​រឿងនេះសោះ​ បែរ​​ជា​​​កូន​ផ្ទុះកំហឹង​​លើកដៃ​ប្រហារជីវិត​ឪពុក​

  • Print

ខេត្តស្វាយរៀង ៖ ឪពុកស្តីប្រដៅរឿងកុំអោយដើរលេង និងកុំឱ្យផឹកស៊ី ក្រែងជំងឺប្រចាំកាយរើឡើងវិញ ស្រាប់តែកូនប្រុសផ្ទុះកំហឹងទាញព្រនង់ឬស្សីវាយត្រូវចំសៀតផ្កា បណ្តាលឱ្យឪពុកបាត់បង់ជីវិត។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រភពដដែលបានបន្តថា ជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតឈ្មោះឥន សាវ៉ន ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរកសិករ ចំណែកជនសង្ស័យជាកូនឈ្មោះឥន ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំ ។ អ្នកទាំងមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រដៅកូនកុំឲ្យដើរលេង ស៊ីផឹកអី ក្រែងជំងឺឆ្កួតជ្រូករើឡើងវិញ ស្រាប់តែកូនប្រុសបានយកព្រនង់ឫស្សីប៉ុនមេដៃមានប្រវែង៤០សង្ទីម៉ែត្រ វាយទៅលើជនរងគ្រោះជាឪពុកត្រូវចំត្រង់សៀតផ្កាខាងឆ្វេង បណ្តាលឱ្យប្រកាច់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ធ្វើឱ្យស្ត្រីជាម្តាយ និងអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់តែម្តង ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីវាយឪពុកបណ្តាលឱ្យបាត់បង់ជីវិតរួចហើយ ជនសង្ស័យក៏មិនបានរត់គេចខ្លួនដែរ នៅអង្គុយមុខផ្ទះមើលសពឪពុកហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។

តាមប្រភពពីក្រុមគ្រួសារបាននិយាយថា ជនសង្ស័យជាកូនធ្លាប់មានជំងឺឆ្កួតជ្រូក ហើយមុនពេលកើតហេតុ គេឃើញឪពុកអង្គុយក្បែរកូន ទំនងជានិយាយអប់រំប្រដៅកូន មិនឱ្យដើរលេង និងកុំឱ្យផឹកស្រា ខ្លាចជំងឺឆ្កួតជ្រូករើឡើងវិញ នាំឱ្យគ្រោះថ្នាក់ មិននឹកស្មានដល់ថា កូនប្រុសរូបនេះដើរទៅយកព្រនង់ឫស្សីវាយទៅលើឳពុកមួយព្រនង់ចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យឪពុកបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងបែបនេះសោះ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍រដ្ឋបាលនគបាលឃុំរមាំងថ្កោល ដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព