Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​នៅ​ស​ណ្ឋា​គារ​ឆាង​ឆឹង

  • Print

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ស្តីពីករណីបង្ក្រាបគ្រឿងញៀនក្រោមរូបភាព (ភ្លៀងរលឹម) កាលពីវេលាម៉ោងប្រមាណ០៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប ករណីរក្សាទុកជួញដូរគ្រឿងញៀនដោយខុសច្បាប់១ករណី នៅសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន២នាក់ ម្នាក់ឈ្មោះ HUANG XIAO HUI ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ឈ្មោះ HU JUN ភេទប្រុស អាយុ២៩ឆ្នាំ។ ក្នុងនោះដែរសមត្ថកិច្ចបានចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់(WY)ទម្ងន់សុទ្ធ ៩២២.២គីឡូក្រាម (ជិត១គីឡូ)។

លោក ឡឹក វណ្ណៈ បន្តថា ដោយមានការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី.ខេត្ត.ក្រុង បើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងតាមរូបភាពភ្លៀងរលឹម ទោះបីករណីនោះតូចក្តីធំក្តី ពោលគឺឲ្យតែបទល្មើសគ្រឿងញៀន មិនបណ្តោយឲ្យជនឧក្រិដ្ឋរួចផុតពីសំណាញ់ច្បាប់ឡើយ។ ជនសង្ស័យជាជនជាតិចិន២នាក់ និងថ្នាំញៀនជិត១គីឡូក្រាមនោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅកាន់សាលាដំបូងតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព