Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់មកពីយកលុយថ្លៃទឹកសុទ្ធ​វិញ ស្រាប់តែជួបគ្រោះ​​តាម​ផ្លូវ

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តបែនដឹកដីបើកបញ្ជ្រាស់ទិសបុកនិងកិនបែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធមនៅកន្លែងកើតហេតុ ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរត្រឡប់មកពីយកលុយថ្លៃទឹកសុទ្ធវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនលាយបេតុងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតខាងលើឈ្មោះ សឿន ចាន់សុខ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ទឹកសុទ្ធ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាល់ស្លាកលេខ 1BO-3298 ។

ចំណែករថយន្តដឹកដីម៉ាកហ៊ីណូ ក្បាលពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-1163 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដីបានដឹកដីធ្វើដំណើរតាមដំណើរបញ្ច្រាសគ្នា ក្នុងទិសដៅពីត្បូងទៅជើង ដើម្បីយកដីទៅចាក់នៅក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ង់តិ៍ ហើយបានបុកនិងកិនបុរសរងគ្រោះដែលជិះម៉ូតូកំពុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។

តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួច រថយន្តក៍បានបើកចូលទៅចាក់ដីក្នុងក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ រួចអ្នកបើកបរបានរត់គេចខ្លួនបាត។ ក្រោយពេលកើតហេតុ សពបុរសរងគ្រោះ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានដែលនៅក្បែរនោះ ៕

ដកស្រង់ពី៖កោះសន្តិភាព