Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើល​ទាំង​យប់ ក្រោយ​នាយក​ទីចាត់ការ​​ចាក់​ព្រះរាជអាជ្ញា​រង​

  • Print

ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែងដែលមានយីហោ ជ្រោះពេជ្រចិន្តា ស្ថិតនៅក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បង្កការភ្ញាក់គ្រប់គ្នា ។

បើយោងតាមប្រភពព័ត៌មានទទួលបាន នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា នេះថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនជនបង្កឈ្មោះ ម៉ៅ ប៊ុនធូ មានឋានៈជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ដោយចេនា ដែលដោយបានយកកាំបិតចុងស្រួចបំណងចាក់សម្លាប់លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃកើតហេតុ គេឃើញនៅភោជនីយដ្ឋាន«ជ្រោះពេជ្រចិន្តា បន្ទប់ដែលមានដាក់ឈ្មោះ «កែប» គេឃើញលោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្ត ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ កំពុងហូបចុកអាហារសាមគ្គីជុំគ្នានៅទីនោះ ។

ចំណែកលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏កំពុងហូបចុកនៅបន្ទប់ជាប់គ្នាដែលដាក់ឈ្មោះថា (កំពត) ហើយលោក ម៉ៅ ប៊ុនធូ ក៏បានដើរមកបន្ទប់ (កែប) ហើយរុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ ក៏បានទាញទ្វារបិតមកវិញ បានប្រហែលជា៣នាទីក្រោយមក លោក ម៉ៅ ប៊ុនធូ ក៏ចូលក្នុងបន្ទប់ «កែប» នេះម្តងទៀត ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា អោយពួកលោកទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំផង ព្រោះលោកកំពុងហូបចុកនៅបន្ទប់(កំពត)ជាប់គ្នាហ្នឹង ។

ក្រោយមកលោក ម៉ៅ ប៊ុនធូ បានកាន់កាំបិតចុងស្រួចលាក់ទុកនៅដៃស្តាំ ហើយដើរចូលទៅក្នុងបន្ទប់ «កែប»វិញ រួចហើយហុចដៃឆ្វេង ទៅសុំចាប់ដៃជាមួយនឹងលោក សាយ វាសនា ពេលនោះលោក សាយ វាសនា ក៏លូកដៃស្តាំរបស់លោកមកចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ វិញ ។

ខណៈនោះ លោក ម៉ៅ ប៊ុនធូ បានដើររសសៀរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់សំដៅបំពង់.ក លោក សាយវាសនា តែម្តង តែសំណាងល្អ លោក សាយ វាសនា បានចាប់ដៃជនបង្កហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់ខ្ញុំ ។

ពេលនោះ ជនបង្កបាននិយាយថា ចាក់សម្លាប់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក ពេលនោះលោក ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្តបានស្រែកអោយលោក ម៉ៅ ប៊ុនធូ ទម្លាក់កាំបិតចោលតែជនបង្កមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុកសំដៅបំពង់កជនរងគ្រោះ ក៏បង្កការឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមយកកាំបិតធ្វើឲ្យផ្អើលពេញក្នុងហាង ក្នុងនោះគេសង្កេតឃើញលោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្ត និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ក៏មានវត្តមាននៅទីនោះដែរ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ថា នៅមុនពេលបង្កហេតុ លោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ បានដើរទៅយកកាំបិតចុងស្រួចពីកន្លែងចុងភៅធ្វើម្ហូប ហើយខាងចុងភៅនិយាយថា!ពួកគាត់កំពុងតែរវល់វីវក់នឹងធ្វើម្ហូបបម្រើភ្ញៀវទើបមិនបានចាប់អារម្មណ៍ថា លោក ម៉ៅ ប៊ុនធូ យកកាំបិតទីធ្វើអ្វីនោះដែរ ស្មានតែយកកាំបិតមកចិតអ្វី? ទាល់តែផ្ទុះរឿងឡើងទើបដឹង ។

ក្រោយពេលកើតហេតុគេសង្កេតឃើញលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយបញ្ជាអោយកម្លាំងអាវុធហត្ថឃាត់ខ្លួនជនបង្កមកកាន់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បើយោងតាមប្រភពព័ត៍ដែលទទួលបានពីមន្ត្រីបម្រើការនៅទីចាត់ការអន្តរវិស័យសាលាខេត្ត សូមមិនបញ្ចេញឈ្មោះប្រាប់ថា!បើតាមពួកលោកដឹង!កន្លងមក លោក ម៉ៅ ប៊ុនធូ នឹងលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការសាលាតំបូងខេត្តកំពង់ធំ ធ្លាប់មានបញ្ហាល្អក់កករនឹងគ្នានៅក្នុងរឿងករណីចាប់មនុស្សកន្លងមក ហើយពួកលោកក៏មិននឹកស្មានថារឿងរ៉ាវឈានដល់ថ្នាក់ហ្នឹងសោះ ។

នៅចំពោះមុខសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា លោក ម៉ៅ ប៊ុនធូ ប្រាប់ថា!លោកអត់ដឹងខ្លួនទេ ហើយលោកក៏មិនបានដឹងថាមានរឿងអ្វីកើតឡើងនោះដែរ កាលពីយប់ថ្ងៃកើតហេតុនោះ ។

ចំណែកលោក សាយ វាសនា កោះសន្តិភាព មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ដដែលនេះ ដោយសារទូរស័ព្ទដៃរបស់លោកខលចូលជាច្រើនដងតែគ្មានអ្នកទទួល! ជុំវិញបញ្ហានេះ!មហាជនរងចាំមើលថា!តើច្បាប់មានចំណាត់ការយ៉ាងដូចម្តេចទៅវិញទៅន់!ជុំវិញបញ្ហាជម្លោះស៊ីសាច់ហុយឈាមគ្នារវាងមន្ត្រីធំម្នាក់នៅក្នុងសាលាខេត្តកំពង់ធំ និងលោកព្រះរាជអាជ្ញារងខាងលើនេះ។

ដកស្រង់ពី៖កោះសន្តិភាព