Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្មួញជួញដូរម្នាក់​នេះ មិនធម្មតា​ទេ​!

  • Print

ខេត្តកោះកុង ៖ នៅថ្ងៃទី១៦ វិច្ឆិកា វេលាម៉ោង១០និង២៥នាទីព្រឹក ដោយអនុវត្ត តាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ ឯក ហួន នុន អធិការនគរបាល ស្រុកស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌ, ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំងអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុងលេខ :៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ។

ដោយបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផន ចិត្រា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទជួញដូរចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចរង្វង់មូលស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ជនសង្ស័យចាប់ខ្លួនបាននៅចំនុចក្នុងផ្ទះ ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលឆែកឆេរ កំលាំងយើងបានរកឃើញម្សៅក្រាម ពណ៌.សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួន១កញ្ចប់តូច ជញ្ជើងថ្លឹងថ្នាំ ពណ៌ខ្មៅចំនួន១គ្រឿង អាវុធAK ៤៧ ចាស់១ដើម គ្រាប់១៦គ្រាប់ (ក្នុងនោះគ្រាប់អឹមសីចំនួន២គ្រាប់) និងអាវុធកែឆ្នៃ ចំនួន២ដើមថែមទៀត។ចំពោះអាវុធ៣ ដើមខាងលើកំលាំងជំនាញប្រឆាំងគ្រឿងញៀន បានប្រគល់អោយ ទៅផ្នែកព្រហ្មទណ្ ឌដើម្បីកសាងសំណុំរឿងបន្ថែម ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តកោះកុង ដើម្បីចាត់ការបន្ត។

ដកស្រង់ពី៖កោះសន្តិភាព