Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​

  • Print

ខេត្តក្រចេះ ៖ បន្ទាប់ពីមានអាក់ខោនហ្វេសបុកមួយឈ្មោះ Khlei Khleom Deily បានបង្ហោះករណីឪពុកមាប្រើហិង្សាលើកូនដោយសរសេរថា «ប៉ូលិសមិនហ៊ានចាប់ជនបង្កហេតុជូនមកស្នងការនគបាលជ្រាបជាព័ត៌មាន» ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ វិច្ជិកា នេះ ស្នងការនគបាលខេត្តក្រចេះក៏បានធ្វើការបំភ្លឺលើករណីជនបង្កដែលត្រូវជាឪពុកមា និងធ្វើការឃាត់ខ្លួនតែម្តង រីឯក្មេងប្រុសរងគ្រោះដែលជាក្មួយ មានអាយុ៣ឆ្នាំ កំពុងត្រូវបានព្យាបាល ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ កញ្ញា វេលាម៉ោង១៨និង៣០នាទីមានករណីហិង្សាក្នុងគ្រួសារ (ឪពុកមាវាយក្មួយ)មួយកើតឡើង នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្ត ក្រចេះ។

ជនរងគ្រោះឈ្មោះ ខៃ ម៉េងហ៊ាង អាយុ៣ឆ្នាំ មានឪពុកឈ្មោះយ៉យ សុខខៃ អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះអុំ ចាន់បូរី អាយុ៣១ឆ្នាំ ជាកសិករ ។ ចំណែកជនសង្ស័យឈ្មោះ រិន ហ៊ាន ភេទប្រុស អាយុ៣១ឆ្នាំ ជាកសិករ ។

អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុជាមួយគ្នា ។ រឿងហេតុ គឺឪពុកម្ដាយរបស់កុមារារងគ្រោះខាងលើ បានលែងលះគ្នាតាំងពីឆ្នាំ២០១៨ ហើយក៏បានចេញទៅរកការងារធ្វើនៅឯខេត្តផ្សេងៗគ្នាអស់ ។

ចំណែកឈ្មោះរិន ហ៊ា ត្រូវជាឪពុកមា ក៏បានយកកុមារា(ម៉េង ហ៊ាង)មកចិញ្ចឹមនៅក្នុងបន្ទុករបស់ខ្លួន។ នៅថ្ងៃកើតហេតុ កុមារារងគ្រោះបានយំដោយពុំដឹងពីមូលហេតុ ហើយក្មេងប្រុសរូបនេះ បានទៅនោមដាក់ចានបាយ និងចានសម្ល ។

ឈ្មោះរិន ហ៊ា ជាឪពុកមា លួងលោមអត់ស្ដាប់ ក៏យកស្មាសម្រាប់ហាលខោ អាវ វាយចំនួនពីរស្មាខោអាវ បណ្ដាលអោយមានស្នាមជាំលើខ្លួនប្រាណតែម្តងទៅ ។ ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងនាំ ខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាល កសាងសំណុំរឿងតាមនីតិវិធីបែបនេះ ។

ដកស្រង់ពី៖កោះសន្តិភាព