Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នឹក​ស្មាន​មិន​ដល់​! ទុក​ម៉ូតូ​ខាងក្រោម​ឡើង​ទៅ​ជួប​សង្សារ​នៅ​ជាន់​ទី​១ ចុះ​មក​វិញ​ហួសចិត្ត

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ១គ្រឿង បានសម្រេច ខណៈដែលម្ចាស់ម៉ូតូខាងលើជិះទៅកាន់ផ្ទះជួលមួយកន្លែង រួចទុកនៅខាងក្រោម ហើយឡើងទៅជួបសង្សារនៅលើជាន់ទី១ នាវេលាយប់ពាក់កណ្ដាលអធ្រាត្រ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិចំការឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមរយៈកាមេរ៉សុវត្ថិភាព ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៩និង៣០នាទី ។ បន្ទាប់មកជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿងនោះឌុបគ្នាទាំង៤នាក់ គេចខ្លួនចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយសារតែរូបភាពនៃកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះជួលនោះទើបឈានដល់ការចាប់ខ្លួនបាន១នាក់ខាងលើ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្ស៣នាក់ទៀត ។

ជនសង្ស័យឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅម្ដុំស្ថានីយ៍រថភ្លើងពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកម៉ូតូដែលជននេះរួម និងបក្សពួក៣នាក់ទៀតលួចនោះម៉ាក Honda Zomer-X ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ1L1208 ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ហ៊ុន សុខគា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងសាទ្បាងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង នោះធ្វើដំណើរចេញពីបន្ទប់ជួលនៅសង្កាត់បឹងសាឡាង ទៅកាន់ផ្ទះជួលដែលសង្សារស្នាក់នៅ លុះពេលពេលទៅដល់បានទុកម៉ូតូនៅខាងក្រោមរួចឡើងទៅជួបសង្សារនៅក្នុងបន្ទប់លើជាន់ទី១ ។

រហូតដល់ម៉ោង១១និង៥០នាទីទើបចេញពីក្នុងបន្ទប់លាសង្សារបណ្ដូលចិត្ត រួចចុះមកក្រោម ដើម្បីយកម៉ូតូត្រឡប់ទៅកាន់បន្ទប់ជួលខ្លួនវិញ ស្រាប់តែបាត់មិនឃើញម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

ប្រភពដដែលបានបន្តថា បន្ទាប់មកបុរសជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២ ហើយកម្លាំងនគរបាលប៉ុស្តិ៍ខាងលើបានចុះទៅកាន់ផ្ទះជួលកើតហេតុ ហើយបានឆែកមើលកាមេរ៉ាសុវត្ថិភាពបានឃើញជនសង្ស័យ១នាក់នោះរួមជាមួយបក្សពួក៣នាក់ទៀតជាអ្នកលួច ។

លុះលួចបានបានជិះឌុបគ្នាទាំង៤នាក់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយតាមរយៈកាមេរ៉ាសុវត្ថិភាពនេះហើយទើបនគរបាលកំណត់បានមុខសញ្ញា ហើយនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ចិត្ត នោះបានរួចបាននាំទៅសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព