Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បែងភ្នាល់​«ឡូ​តូ​»តាម​​អន​​ឡាញ ត្រូវបានបង្ក្រាប​

  • Print

រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងជាប្រភេទល្បែងភ្នាល់ឡូតូតាមអនឡាញ ដែលគេដាក់បញ្ចាំងទូរទស្សន៍ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបេនឡានទល់មុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋល្អ អំពើការបើកលេងល្បែងស៊ីសងនេះ ។ ក្នុងនោះ កម្លាំងចម្រុះពុំបានឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ ព្រោះអ្នកដែលលេង និងមេល្បែងបានរត់គេចខ្លួនអស់ កំឡុងមុនពេលកម្លាំងអាជ្ញាធរចម្រុះចុះទៅដល់ ។

ចំពោះទីតាំង អាជ្ញាធរបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះ អោយបញ្ឈប់ការជួលអោយក្រុមអ្នកញៀនល្បែង បើកលេងបែបនេះបន្តទៀត បើពុំដូច្នោះ ឬបន្តបើកលេងទៀត កម្លាំងអាជ្ញាធរ នឹងមានវិធានការណ៍ផ្លូវច្បាប់ជាក់ជាមិនខាន ។

ទន្ទឹមនឹងនោះ កម្លាំង បានធ្វើការដកហូតបាន វត្ថុតាងរួមមាន ៖ ទូរទស្សន៍ ០១គ្រឿង , កុំព្យទ័រ ០១ ឈុត , ម៉ាសុីន ព្រីន ០១គ្រឿង , ក្ដារអុក ០១ , កាស្យូ ០១ , និងក្រដាសឆ្នោតឡូតូមួយចំនួនធំផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព