Social Network

សួរ​ហើយ​ឲ្យ​ទៅ​ផ្ទះ​សិន ថ្ងៃក្រោយ​មិន​រាងចាល​បន្ត​នីតិវិធី​ម្តងទៀត

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងសំណុំរឿង.ប្រឆាំងនឹងអ្នករាជការសាធារ ណៈ.ក្រោយពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងបើកការសាកសួរតាមនីតិវិធីចប់សព្វគ្រប់ហើយ ដោយជនសង្ស័យរូបនេះគាត់បានធ្វើកិច្ចសន្យាច្បាស់លាស់ បញ្ជាក់ថាគាត់មិនមានប្រឆាំងនឹងអ្នករាជការសាធារណៈ ដូចជាអាជ្ញាធរមូលដ្ឋាននៅពេលដែលចុះ ទៅធ្វើការងារនោះទៀតទេ អីចឹងគាត់មានកិច្ចសន្យាត្រឹមត្រូវ ហើយក្រោយពីសាកសួរបានអនុញ្ញាតឲ្យគាត់ទៅផ្ទះសិន ចាំបន្តចាត់តាមនីតិវិធីទៀត។

សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីយករថយន្តទៅចតរារាំងការដ្ឋាន សាងសង់ខុនដូមួយកន្លែងដើម្បីទាមទារ ឱ្យមានដំណោះស្រាយប្រព័ន្ធលូ និងប្រឆាំងនឹងអ្នករាជការសាធារណៈ លុះព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរតាមផ្លូវច្បាប់។

បុរសរូបនោះមានឈ្មោះ ជា លាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ភូមិ៧ សង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដើមចមបណ្តាលឲ្យមានការឃាត់ខ្លួនជនសង្ស័យ រហូតបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ផ្តើមចេញការសាងសង់ខុនដូមួយបង្កឱ្យមានការប៉ះពាល់ដល់អ្នកជិតខាង ហើយម្ចាស់ខុនដូនោះមិនបានយកការ សម្របសម្រួល និងដោះស្រាយគ្នាតាមសន្តិវិធីទេ ជាហេតុធ្វើឱ្យអ្នកជិតខាងយករថយន្តទៅចតរារាំងការដ្ឋានមិនឲ្យដំណើរការ បណ្តាលកើតមានជម្លោះ។

ខណៈនោះសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់ក៏គេមិនស្តាប់ដែរ ថែមទាំងប្រឆាំងមន្ត្រីសមត្ថកិច្ចទៀតផង ដូច្នោះហើយទើបសមត្ថកិច្ចបង្ខំចិត្តស្ទូចយករថយន្តជនបង្កទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការដោះស្រាយវិវាទ រឿងសង់ខុនដូធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាងនោះ។

ប៉ុន្តែដំណោះស្រាយមិនបានបញ្ចប់នៅសមត្តកិច្ចទេ ជនសង្ស័យដែលជាប់ចោទ.ប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវបានបញ្ជូនទៅតុលាការ ទីបំផុតតំណាងអយ្យការក្រោយពីបានសាកសួរហើយ ក៏ឲ្យបុរសនោះទៅផ្ទះសិន ថ្ងៃក្រោយមិនរាងចាលបន្តនីតិវិធីម្តងទៀត៕

ដកស្រង់ពី៖កោះសន្តិភាព