Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បាន​លោក​ចោរ​ដែល​ឆក់​កាបូប​​កូន​សិស្ស​​ពេល​កំពុង​ជិះ​កង់

  • Print

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួន នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ វិច្ឆិកា ពេលជននេះ កំពុងសម្ងំលេងល្បែងអុីនធើរណេតមួយកន្លែង នៅម្ដុំផ្សារទំនើបបូរីថ្មី ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ លោក វ៉ាន់ តារ៉ា បានឲ្យដឹងថា ជនសង្ស័យដែលលោកបានឃាត់ខ្លួនឈ្មោះ បូរ៉ា សុវណ្ណ អាយុ៣០ឆ្នាំ នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ។

លោកបានប្រាប់ថា ជននេះត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួន ពេលកំពុងលេងល្បែងអុីនធើរណេតមួយកន្លែង ដោយជាប់សង្ស័យបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់កូនសិស្ស ដែលកំពុងជិះកង់ កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៧ វិច្ឆិកា នៅផ្លូវលេខ៣ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនរងគ្រោះឈ្មោះ ចិន សុគន្ធផល្លា ស្រីអាយុ២១ឆ្នាំ ជាយុវសិស្ស រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ។

បើតាមចម្លើយបឋមរបស់នារីរងគ្រោះ ដែលបានប្ដឹងទៅសមត្ថកិច្ច នាងនិយាយថា ជនដៃស្អិតរូបនេះបានជិះម៉ូតូមកឆក់យកកាបូប ពេលនាងកំពុងជិះកង់តាមផ្លូវទៅសាលា។

នាងប្រាប់ថា នៅក្នុងកាបូបស្ពាយនោះមានសៀវភៅ ប្រាក់ខ្មែរចំនួន០៥ម៉ឺនរៀល ប្រាក់ដុល្លាចំនួន១០ដុល្លារ និងទូរស័ព្ទ០១គ្រឿង។ដោយឡែកលោកចោរដៃស្អិតវិញ ក្រោយត្រូវឃាត់ខ្លួនជននេះបានសារភាពថា ខ្លួនពិតជាបានឆក់យកកាបូបកូនសិស្សខាងលើមែន។

ទូរស័ព្ទខ្លួនលក់ឱ្យអ្នករត់ម៉ូតូឌុប រីឯលុយខ្លួនចាយអស់និងលេងល្បែងអុីនធឺណិតអស់ហើយ។ជននេះ បានប្រាប់ត្រូសៗពីសកម្មភាពឆក់របស់ខ្លួនថា កន្លងទៅខ្លួនធ្លាប់ធ្វើសកម្ម«ឆក់និងលួចកាបូបលុយឬលួចទូរស័ព្ទគេ»ជាច្រើនលើក តែខ្លួនចាំតែ០៣លើកប៉ុណ្ណោះ។

ជាមួយនឹងការឃាត់ខ្លួននេះ បើតាមលោក វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា បើតាមការស្រាវជ្រាវកន្លងមក ជននេះជាមុខសញ្ញាឆក់និងលួចយ៉ាងសកម្មបំផុតអ្វីក៏លួចដែរ យលលុយលេងល្បែងអុីនធើរណេត ។ ព្រោះពេលត្រូវឃាត់ខ្លួន ជននេះកំពុងសំងំប្រព្រិត្តល្បែងអុីនធើរណេត។ ទោះយ៉ាងណា ពេលនេះ មន្ត្រីជំនាញកំពុងចាត់វិធានការតាមនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព