Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតពលករកូរ៉េម្នាក់​បាញ់ខ្លួនឯងក្នុង​ផ្ទះ​ មិនដឹងមូលហេតុ​ (វីដេអូ)

  • Print

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាជាងរថយន្តម្នាក់បានបាញ់ខ្លួនឯងមួយគ្រាប់ចំក្បាលនៅក្នុងផ្ទះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខភូមិបាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ លុះដឹកសពត្រឡប់មកផ្ទះវិញទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០ព្រឹកថ្ងៃដដែល ។

ជនរងគ្រោះឈ្មោះ អ៊ីវ លាងអ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជុលជុលរថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមសេចក្តីរាយការណ៍បានបន្តថា ពាក់ព័ន្ធនឹងមូលហេតុ គេមិនទាន់ដឹងនៅឡើយទេ តាមការសន្និដ្ឋានជាជំហានដំបូងថាជាករណីប្លន់ ព្រោះមានបាត់លុយប្រមាណជាង១ម៉ឺនដុល្លារ ប៉ុន្តែក្រោយមកលុយជាង១ម៉ឺនដុល្លារនោះត្រូវបានក្រុមគ្រួសាររកឃើញវិញក្នុងផ្ទះនោះ ហើយសមត្ថកិច្ចបានសន្និដ្ឋានជាជំហានចុងក្រោយថាជាករណីអត្តឃាតបាញ់ស.ម្លា.ប់ខ្លួនឯង ដោយទ្រព្យសម្បត្តិមិនមានការបាត់បង់នោះទេ ។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា ជនរងគ្រោះជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ ហើយកាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានធ្វើដំណើរទៅអ្នកលឿង ដោយមានលុយប្រមាណជា១ម៉ឺនដុល្លារ ដើម្បីចូលហ៊ុនជាមួយមិត្តភក្តិបំរុងរកស៊ីទិញដី លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះបាញ់ស.ម្លា.ប់ខ្លួនឯងតែម្តង ។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារសង្ស័យថាជាករណីប្លន់បាញ់ស.ម្លា.ប់យកលុយ ប៉ុន្តែក្រោយមកលុយនោះត្រូវបានរកឃើញវិញ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចបានសន្និដ្ឋានជាជំហានចុងក្រោយថា ជាករណីអត្តឃាតបាញ់ស.ម្លា.ប់ខ្លួនឯង ប៉ុន្តែកំពុងតែស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើនេះអោយបានច្បាស់ថាជាករណីអត្តឃាត ឬជាករណីអ្វីឱ្យពិតប្រាកដ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕

ដកស្រង់ពី៖កោះសន្តិភាព