Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្រេច​១២​លើក​រយៈពេល​២​ឆ្នាំ​​ហើយ ​ទើប​ដឹងដល់​គ្រួសារ​នាង​

  • Print

ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំបានឱ្យដឹងថា កម្លាំងនគរបាលស្រុកបានឃាត់ខ្លួនយុវជនម្នាក់ពីបទល្បួងក្មេងស្រីអាយុក្រោម១៥ឆ្នាំ រំលោភបានសម្រេច១២លើកអស់រយៈពេល២ឆ្នាំមកហើយទើបបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។

ជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងអធិការដ្ឋាននគរបាលស្រុកអង្គរធំ ។ ជននេះឈ្មោះ នី នាតហៅណយ អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ។

ករណីរំលោភនេះ កើតឡើងតាំងពីអំឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ។ លោកអធិការបន្តទៀតថា ក្នុងរយៈពេលនេះ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរហូតដល់១២ដង គឺនៅលើផ្ទះ៤ដង និងនៅក្នុងព្រៃក្រោយផ្ទះ៨ដង ។

ក្រោយពី ទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កើត វណា្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យកម្លាំងនគរបាលបើកការស៊ើបអង្កេតបឋម ។

រហូតមកដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងនាំខ្លួនមកសាកសួរ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងមែន និងត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ដកស្រង់ពី៖កោះសន្តិភាព