Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​សម្រាក​ផ្ទះ​បង​ដើម្បី​មើលជំងឺ ស្រាប់តែ​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយមកសម្រាកផ្ទះបងបង្កើតដើម្បីព្យាបាលជំងឺ បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សពចងកសម្លាប់ខ្លួនមានឈ្មោះ ហ៊ួ សុខលី ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រោយ ស្រុកស្អាង ខេត្តកណ្ដាល ។តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ ហ៊ួ ស៊ីមន ត្រូវបងបង្កើតសពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវជាប្អូនមានជំងឺសាច់ដុះក្នុងច្រមុះ(ឫសដូងច្រមុះ)បានមកសម្រាកព្យាបាលនៅផ្ទះបងបង្កើតអស់រយៈពេល១៤ថ្ងៃមកហើយ។

មុនពេលកើតហេតុ រូបគាត់ត្រូវជាបងបង្កើត កំពុងតែធ្វើម្ហូប (ចៀនត្រី) ពេលធ្វើម្ហូបរួចហើយបានទៅហៅប្អូនប្រុស(សព)មកហូបបាយ ក៏ប៉ុន្ដែបន្ទប់របស់ប្អូនបានចាក់សោពីខាងក្នុង នៅពេលនោះដែរ គាត់បានស្រែកហៅ និងច្រានទ្វារជាច្រើនលើកតែមិនព្រមបើកទ្វារសោះក៏មានការសង្ស័យ បានហៅម្នាក់ទៀតមកគាស់ទ្វារចូលក៏ស្រាប់តែឃើញប្អូនចងកនឹងដែកចម្រឹងបង្អួចស្លាប់បាត់ទៅហើយ។

បន្ទាប់មកបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ត្រពាំងក្រសាំងមកភ្លាមៗ ព្រមទាំងទាក់ទងទៅផ្នែកចក្ខុខណ្ឌពោធិ៍សែនជ័យមកពិនិត្យសពភ្លាមៗផងដែរព្រមទាំងទាក់ទងទៅក្រុមគ្រួសារនៅឯស្រុកឲ្យបានផងដែរ។

ក្រោយពេលកើតហេតុក្រុមគ្រួសារមិនប្តឹងផ្តល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលចក្ខុខណ្ឌពោធិ៍សែនជ័យ ធ្វើលិខិតប្រគល់សពឲ្យបងប្អូនយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដកស្រង់ពី៖កោះសន្តិភាព