Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខសញ្ញា​ចោរប្លន់​ម្នាក់​​ខំ​គេចខ្លួន​6​ឆ្នាំ​ហើយ តែ​នៅ​គេច​មិន​រួច

  • Print

ខេតត្បូងឃ្មុំ ៖ មុខសញ្ញាលួចនិងប្លន់ដ៏សកម្មម្នាក់ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយនគរបាលស្រុកពញាក្រែក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ការចាប់ឃាត់ខ្លួននេះ គឺយោងតាមដីកាលេខ៦៧៣(គ) ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្កកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ចិន សារក្ស ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា ក្រោយ ពីទទួលបានដីកាខាងលើនេះ លោកឧត្តមស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយសហការជាមួយនឹងអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ពេលនោះក៏បានដឹងថា មុខសញ្ញាខាងលើលួចចូលលំនៅឋាននៅភូមិត្រពាំងផ្លុងទី១ ហើយកម្លាំងសមត្ថកិច្ចឃើញជននេះជិះម៉ូតូតាមដងផ្លូវក៏ចាប់ឃាត់ខ្លួនតែម្ដង ។

អធិការនគរបាលស្រុកពញាក្រែករំលឹកថា ជនឈ្មោះសារក្ស គឺជាមុខសញ្ញាលួចនិងប្លន់ដ៏សកម្ម តាំងពីគ្រាដែលមិនទាន់បំបែកខេត្តកំពង់ចាមម្ល៉េះ ហើយក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅចុងឆ្នាំ២០១៤ដាក់ពន្ធនាគារខេត្តរហូតដល់២០១៨ ទើបត្រូវបានដោះលែងតែជននេះមិនបានកែខ្លួននោះទេ ពេលចេញមកវិញបានដើរតាមគន្លងចាស់ដដែល ។

ថ្វីដ្បិតជននេះមានទីលំនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក៏ពិតមែន តែមិនបាននៅជាអចិន្ត្រៃយ៍ទេ គេតែង តែលួចចូលលំនៅឋានដោយស្ងាត់ៗដូចអំពិលអំពែក ។ ដោយឡែក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលទទួលបានដីកាបង្គាប់ឲ្យនាំខ្លួនកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានសហការជាមួយនឹងអធិការដ្ឋាននគរបាលស្រុកពញាក្រែក តាមឃ្លាំមើលឃើញជននេះជិះម៉ូតូតាមដងផ្លូវ ក៏ចាប់ខ្លួនតែម្ដង ។នៅព្រឹកថ្ងៃដដែលនោះ ជននេះត្រូវបានប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ចាម មកទទួល ដើម្បីចាត់ការបន្ត ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងដែរថា មុខសញ្ញាខាងលើនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ទៅទទួលយកពីអធិការរដ្ឋាននគរបាលស្រុកពញាក្រែក មកសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

តាមព័ត៌មានបន្ថែមថា ជននេះគឺបានប្លន់យកកាបូបដាក់លុយនិងគ្រឿងអលង្ការបស់អាជីវករនៅផ្សារថ្នល់បែកចំការលើ ព្រមទាំងបាញ់កាំភ្លើងខ្លី១គ្រាប់មកលើសមត្ថកិច្ច តែមិនបណ្ដាលឲ្យរងរបួសទេ ។ ចំណែកកាបូបលុយនិងគ្រឿងអលង្ការ ត្រូវជននេះយកបាត់រហូតមកដល់ពេលចាប់បានខ្លួននេះ ៕

ដកស្រង់ពី៖កោះសន្តិភាព