Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទណ្ឌិត​ម្នាក់​នៅ​សល់​៧​ខែ​ទៀត​មាន​សេរី​ភាពឡើង​វិញ​ ​ស្រាប់តែ​​​ស្លា.​ប់

  • Print

ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ នេះ មានករណីទណ្ឌិតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបានបាត់បង់ជីវិត ក្រោយពីដឹកចេញពីពន្ធនាគារខេត្តស្ទឹងត្រែងទៅដល់មន្ទីរពេទ្យបង្អែកខេត្តមួយសន្ទុះ ។

ដោយឡែកក្រុមគ្រួសារឪពុកម្តាយរបស់ទណ្ឌិតរូបនោះបានស្រែកទ្រហោយំក្បែរសាលតម្កល់សាកសព បន្ទាប់ពីឃើញកូនប្រុសរបស់ពួកគាត់បាត់បង់ជីវិត ដោយមិនទាន់ដឹងពីមូលហេតុបែបនេះ។

មន្ត្រីអនុរក្សពន្ធនាគារបានអោយដឹងថា ជនរងគ្រោះជាទណ្ឌិតខាងលើឈ្មោះសេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែពីបទជួញដូរថ្នាំញៀន ដោយទណ្ឌិតរូបនេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំហើយ ពោលនៅសល់តែ៧ខែទៀតប៉ុណ្ណោះនឹងត្រូវទទួលបានសេរីភាពឡើងវិញ។

ទាក់ទិនការបាត់បង់ជីវិតទណ្ឌិតម្នាក់ខាងលើនេះ ជាជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្នាមទ្រុឌនៅកញ្ជឹង.កចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលអោយបាត់បង់ជីវិតនោះទេ។មន្ត្រីអនុរក្សពន្ធនាគារបានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ ទណ្ឌិតរងគ្រោះខាងលើបានប្រឡែងគ្នា។

លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវេជ្ជបណ្ឌិត ហុង ហៃ និងវេជ្ជបណ្ឌិតញឹម ចាន់លក្ខិណា បានឱ្យដឹងថា ជនរងគ្រោះស្លា.ប់ដោយសារគាំងបេះដូង។

ដោយមានការចុះដឹកនាំផ្ទាល់ពីលោក គឺម ហុងសាន ព្រះរាជអាជ្ញារងបានប្រគល់ភារកិច្ចនេះទៅនគរបាលជំនាញពិនិត្យ និងប្រគល់សពជូនក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តត្បូងឃ្មុំ៕

ដកស្រង់ពី៖កោះសន្តិភាព