Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម ឃាត់ខ្លួន​ទាំង​ពីរ

  • Print

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួនម្នាក់ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម្នាក់ទៀតទទួលទិញផលចោរកម្មត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនសង្ស័យ២នាក់រួមមាន៖ ១.ឈ្មោះ រស់ សារ៉យ (ហៅឡយ) ភេទប្រុស អាយុ២៦ឆ្នាំ ២.ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២រស់នៅភូមិទំនប់(ក៥) សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ិប ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ រស់ សារ៉យ ហៅឡយ បានធ្វើសកម្មភាពម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីម១២៥ ចំនួន១គ្រឿង ដែលពាក់ស្លាក់លេខ បន្ទាយមានជ័យ 1L-1920។

លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជនសង្ស័យឈ្មោះ រស់ សារ៉យ ហៅឡយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយោងតាមចម្លើយសារភាពកម្លាំងជំនាញបានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉ា រដ្ឋា ដែលទទួលទិញផលចោកម្ម និងយកម៉ូតូ១គ្រឿងមកវិញនៅចំណុចភូមិទំនប់(ក៥) សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ចំពោះជនសង្ស័យ២នាក់ក្រោយពេលសាកសួរចម្លើយសារភាព និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ហើយម៉ូតូត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕

ដកស្រង់ពី៖កោះសន្តិភាព