Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យក​ទូរស័ព្ទ​គេ​គេចខ្លួន​ទៅ​បាត់​៨​ថ្ងៃ ប្រទះ​ឃើញ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ប្តឹង​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន

  • Print

រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានបុរសជាជនរងគ្រោះរងគ្រោះម្នាក់ប្តឹងកម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកឲ្យជួយចាប់ឃាត់ខ្លួន ក្រោយពីរូបគេ និងជនរងគ្រោះបានជួបគ្នានៅមន្ទីរពេទ្យរុស្ស៊ីហើយនាំទៅធ្វើការនៅផ្សារនាគមាស ដោយប្រាប់ថាអាចរកលុយបានក្នុង១ថ្ងៃ ពី៨ទៅ៩ម៉ឺនរៀល ពេលទៅដល់ខ្ចីទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿងនិយាយ ហើយយកគេចខ្លួនបាត់ស្រមោលអស់រយៈពេល៨ថ្ងៃទើបបានឃើញមកម្តងទៀតនោះ។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

បុរសជនសង្ស័យមានឈ្មោះ អ៊ីង ពៅ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិព្រៃកប្បាស ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។ ចំណែកឯបុរសរងគ្រោះមានឈ្មោះ អុក រ៉ា អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានទៅលំនៅស្រុកកំរៀង ខេត្តបាត់ដំបង។បុរសរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ ខណៈដែលរូបគាត់មកដេកកំដរប្អូនវះកាត់នៅមន្ទីរពេទ្យរុស្ស៊ីនោះ ដោយសារតែជីវភាពខ្វះខាតអត់លុយកាក់ចាយក៏មកនិយាយទូរស័ព្ទរកការងារ ធ្វើខាងក្រៅក៏ស្រាប់តែបុរសជាជនសង្ស័យមិនដឹងជាមកពីណាមកអង្គុយខាងក្រោយ។ ភ្លាមនោះក៏បានធ្វើជានិយាយសួរនាំហើយប្រាប់ថា រូបគេស្គាល់កន្លែងធ្វើការនៅឯផ្សារនាគមាស ក្នុងមួយថ្ងៃអាចរកលុយបានចាប់ពី ៨ទៅ៩ម៉ឺនរៀល ហើយក៏បាននាំគ្នាទៅ។

បុរសរងគ្រោះបានប្រាប់បន្តទៀតថា ពេលដែលទៅដល់ផ្សារនាគមាសនោះ បុរសជាជនសង្ស័យក៏បានខ្ចីទូរស័ព្ទដៃម៉ាក OPPO របស់គាត់និយាយរួចហើយក៏ឲ្យមកវិញ ហើយក៏បានខ្ចីនិយាយម្តងទៀត ដោយនិយាយបណ្តើរដើរបណ្តើរ ហើយក៏គេចខ្លួនបាត់ស្រមោលតែម្តង ដោយជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់គាត់មួយជាប់នៅក្នុងស្រោមទូរស័ព្ទខាងក្រោយផងដែរ។

លុះដល់ថ្ងៃនេះក៏ស្រាប់តែបានបានឃើញមុខម្តងទៀតនៅក្នុងមន្ទីរពេទ្យរុស្ស៊ីក៏ប្តឹងកម្លាំងមានសមត្ថកិច្ចឲ្យជួយចាប់ឃាត់ខ្លួនតែម្តង ដោយពួកគាត់ពីមុនមកមិនដែលស្គាល់គ្នាឡើយ និងត្រូវបានបុរសរូបនេះប្រាប់ថា មកមើលបងប្អូនឈឺដេកនៅទីនេះដូចគាត់ដែរទើបខំជឿ និងទុកចិត្តនោះ។

ក្រោយពីធ្វើការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យយកមកដល់នគរបាលប៉ុស្តិ៍ទនប់ទឹកធ្វើការសាកសួរ «បុរសជាជនសង្ស័យបានឆ្លើយសារភាពថា រូបគេពពិតជាបានយកទូរស័ព្ទដៃម៉ាក OPPO របស់បុរសរងគ្រោះពិតប្រាកដមែន និងយកទៅបញ្ចាំនៅម្តុំផ្លូវ២០០២ បានលុយចំនួន ៧០ដុល្លារ» ហើយដោយសារតែករណីនេះកើតនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកវិញ ដើម្បីចាត់ការទៅតាមនីតិវិធីជាបន្តទៅទៀត៕

ដកស្រង់ពី៖កោះសន្តិភាព