Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២នាក់បាត់បង់ជីវិត និង១១នាក់​កំពុង​​សង្គ្រោះ​​ ក្រោយ​ផឹកទឹកក្នុង​ស្រែ

  • Print

ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមដល់ថ្ងៃទី២៦ វិច្ឆិកា នេះ អ្នកជំងឺទាំង១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។

ទាក់ទិនករណីនេះ សមត្ថកិច្ចជំនាញ ជាពិសេសខាងមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកមូលហេតុឲ្យឃើញច្បាស់លាស់ថា បណ្តាលមកអ្វីឱ្យពិតប្រាកដ។សូមរំលឹកថា មនុស្ស២នាក់បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនមកធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង១១នាក់ផ្សេងទៀតកំពុងមានអាការៈធ្ងន់និងស្រាល ដោយត្រូវក្រុមគ្រូពេទ្យធ្វើការសង្រ្គោះបន្ទាន់ផងដែរ បន្ទាប់ពីពួកគេទាំងអស់ទៅច្រូតស្រូវរួចបាននាំគ្នាផឹកទឹកនៅក្នុងស្រែក្រោយ ពេលហូបបាយថ្ងៃត្រង់រួច ក៏បណ្តាលឱ្យពុលតែម្តង ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ កើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ វិច្ឆិកា នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ស្ត្រីរងគ្រោះរហូតដល់បាត់បង់ជីវិត ទី១-ឈ្មោះ ណុល វ៉ារ៉ុម អាយុ៤៥ឆ្នាំ និងទី២-ឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ៤៧ឆ្នាំ ។

បើតាមលោក ភួង ជីម ភេទប្រុស អាយុ៥០ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកា នេះថា ប្រជាពលរដ្ឋនិងម្ចាស់ស្រែមានចំនួន១៣នាក់និងមានក្មេងស្រីម្នាក់ផងដែរ បាននាំគ្នសទៅច្រូតស្រូវ នៅខាងត្បូងភូមិជី ប្រ៉ង ។

គ្រួសារជនរងគ្រោះបានអោយដឹងទៀតថា នៅផ្នែកខាងលើនៃស្រែនោះមានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះ បានយកទឹកអណ្តូងនៅក្នុងស្រែមកលាយថ្នាំពុលហើយយកមកបាញ់សម្លាប់សត្វល្អិត ។

គ្រួសារជនរងគ្រោះ លោក ភួងជីម បានប្រាប់អោយដឹងបន្ថែមទៀតថា នៅក្នុងស្រែនោះមានកូនអណ្តូងតូចមួយដែលចេញទឹក ហើយម្ចាស់ស្រែបានដងយកទឹកមកចែកគ្នាផឹកក្រោយពីច្រូតស្រូវរួចហើយនាំគ្នាហូបបាយថ្ងៃត្រង់ ។

ក្រោយពីហូបបាយនិងផឹកទឹករួចរហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ ចាប់ផ្តើមមានអាការៈពុលក្អួតចង្អោរជាខ្លាំង និង អ្នកផ្សេងទៀត បានពុលជាបន្តបន្ទាប់និង បានដឹកបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារតែអាការៈពុលធ្ងន់ធ្ងរខ្លាំងពេក ត្រូវបានដឹកបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់ និងដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង១២ យប់ពាក់កណ្តាលអធ្រាត ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លាប់ និង នៅម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៦ វិច្ឆិកា ក៏បណ្តាលឲ្យស្រ្តីម្នាក់ទៀតបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តផងដែរ ។ ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព