Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យួរ​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​ទៅ​លក់​ប៉ះ​ចំ​សមត្ថកិច្ច ដូច​ដើរ​ចូល​ពន្ធនាគារ

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរជាកសិករ កាលពីវេលាម៉ោងប្រមាណ១០ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួននៅចំណុចមុខផ្សារស្ទឹងមានជ័យ លើបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈបុរសរូបនោះបាន នឹងកំពុងយួរថ្នាំញៀនប្រមាណជាងមួយគីឡូក្រាមទៅលក់ប៉ះចំសមត្ថកិច្ច។ ជនសង្ស័ឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅមិនពិតប្រាកដ។

ទាក់ទិនករណីខាងលើនេះលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីកម្លាំងជំនាញការិយាល័យទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ បានចុះសហការធ្វើការស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនមួយករណី ហើយឃាត់ខ្លួនជនសង្ស័យម្នាក់នេះ រួមទាំងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទម៉េតំហ្វេមីន(ICE)ទម្ងន់សុទ្ធ១០៨៦.៧៥ក្រាម(ជាង១គីឡូក្រាម) ផងដែរ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ ឃឹម ប៊ុនណាក់

ដកស្រង់ពី៖កោះសន្តិភាព