នារីវ័យក្មេងម្នាក់ មានវិបត្តិស្នេហា ដោះស្រាយមិនចេញ មកលោតពីលើ ស្ពានព្រះមុនីវង្សចាស់ សម្លាប់ខ្លួន
- Details
- Category: Social Security News
ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤មាន នារីស្រស់ស្អាតម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន នៅក្នុងទឹកទន្លេ លិចខ្លួនបាត់ស្រមោល ធ្វើឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ដើរមកដល់លើ ស្ពានព្រះមុនីវង្សចាស់ បាននិយាយទូរស័ព្ទ មួយសន្ទុះក្រោយ មកនារីនោះក៏បាន ដោះស្បែកជើង និងទុកកាបូប រួចក៏លោត ចូលក្នុងទឹកទន្លេលិចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ ក៏មានឃើញបងស្រី ជនរងគ្រោះម្នាក់ បានមកដល់ហើយ បានប្រាប់ឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ហ៊ួន សុធារី អាយុ២១ឆ្នាំ ស្នាក់នៅក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ៕
ដកស្រងពី៖ កម្ពុជាថ្មី