ធ្វើរបងថ្មរំលោភ យកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ អាជ្ញាធរគ្មាន ចំណាត់ការ
- Details
- Category: Social Security News
កំពង់ចាម៖ បន្ទាប់ពីមានការតវ៉ា របស់ប្រជាពលរដ្ឋ ភូមិអង្គរបានទី៦ នៅសាលាស្រុក កងមាស ហើយនៅរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤នេះ អាជ្ញាធរស្រុកកងមាស បានចុះដល់ទីតាំង ទំនាស់ធ្វើរបងថ្មរំលោភ យកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ ស្ថិតក្នុង ភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ខណៈអាជ្ញាធរ ភូមិ ឃុំ អសមត្ថភាពក្នុងចំណាត់ការនោះ ។
លោក ម៉ី ថន ភាគីខាងដើមចោទ និងជាតំណាងរបស់ ប្រជាពលរដ្ឋភូមិអង្គរ បានទី៦ បានឲ្យដឹថា តាំងពីភាគីចុងចោទ លោកស្រី ហឿន នាង ចាប់ជីករណ្តៅ ចាក់គ្រឹះធ្វើរបងថ្ម លោកបានជំរាបទៅ ខាងអាជ្ញាធរភូមិ ឃុំ ជាបន្តបន្ទាប់ ដើម្បីសូមចំណាត់ការ តែគ្មានប្រសិទ្ធិភាព រហូតដល់ការកសាង របងថ្មរួចជាស្ថាពរ ។
ឥលូវនេះយើងនាំគ្នា មកដល់សាលាស្រុក ដើម្បីសូមឲ្យស្រុក ជួយអន្តរាគមន៍វិញម្តង គឺសូមឲ្យស្រុក ចុះទៅពិនិត្យដល់ ទីតាំងរំលោភ ដើម្បីបើកផ្លូវសាធារណៈ តាំងពីដូនតានោះ ប្រើប្រាស់ជាផ្លូវការឡើងវិញ ។ លោកស្រី ហឿន នាង ភាគីខាងចុងចោទ បានបញ្ជាក់ដែរថា មុនគាត់សាងសង់ របងថ្មនេះ គាត់បានសូមខាងអាជ្ញាធរ ភូមិ ឃុំ រួចដែរ ហើយគាត់ធ្វើរបងនេះ គឺដើម្បីការពារ ក្រុមគ្រួសារគាត់ ពីព្រោះឆ្នាំទៅ មានចោរចូលក្នុងដីគាត់ ហើយបានប្រវាយប្រតប់ ជាមួយកូនគាត់ រហូតមានស្នាមរបួស ទៀតផង ។
លោក ភោគ សាវុទ្ធ អភិបាលរងស្រុកកងមាស បន្ទាប់ពីជួបសាវនាការ ជាមួយប្រជាពលរដ្ឋ រយៈពេលជាង ១ម៉ោង ដើម្បីធ្វើការសម្របសម្រួល ឈរលើរូមន្ត ឈ្នះ ឈ្នះ ទាំងអស់គ្នានោះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានច្រកចេញ នៅឡើយទេ ។ ហើយខាងស្រុក ក៏បានចុះដល់ទីតាំងទំនាស់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រួចបញ្ជាក់ប្រាប់ ប្រជាពលរដ្ឋទាំងនោះថា ចាំស្រុកពិចារណារមើលសិន ៕