Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាងដែកម្នាក់ បាត់បង់ជីវិត ខណៈឡើងទៅដោះស្លាកប៉ាណូ ប៉ះជាមួយខ្សែកាប្លិ៍

  • Print

ភ្នំពេញ៖ យុវជន ជាជាងដែកម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ដោយសារតែចរន្តអគ្គិសនីឆក់ ពេលដែលជនរងគ្រោះ រួមជាមួយមិត្តភក្ដិរួមការងារ ៥នាក់ទៀត ឡើងកាត់ស្លាកប៉ាណូ នៅលើដំបូលឃ្លាំងមួយ ហើយបានប៉ះជាមួយខ្សែកាប្លិ៍ភ្លើង ដែលមានតង់ស្យុងខ្ពស់។លុះពេលមានគ្រោះអកុសលបែបនេះភ្លាម ម្ចាស់ទីតាំង បានឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះ។

ប៉ុន្តែមិនអាចជួយសង្រ្គោះមនុស្ស ដែលស្លាប់ទៅហើយបានឡើយ។ ហេតុការណ៍នោះ បានបង្កមានការឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ១៥នាទី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។យុវជនរងគ្រោះ ឈ្មោះ ម៉ាក់ អាយុជាង ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះមេជាង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើត នៅស្រុកចំការលើ ខេត្តកំពង់ចាម។ សាកសព ត្រូវបានតម្កល់ទុកនៅឈាបនដ្ឋាន វត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុនពេលក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយមិត្តភក្ដិរួមការងារ ៥នាក់ទៀត ត្រូវបានម្ចាស់ទីតាំងឃ្លាំងខាងលើ ជួលឲ្យឡើងរុះរើកាត់ស្លាកប៉ាណូចេញ។ ខណៈនោះ នៅសល់តែបង្គោលមួយដើមប៉ុណ្ណោះ នឹងហើយរួចរាល់ ព្រមទាំងបម្រុងដាក់ចុះទៅហើយ ជាអកុសល ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែប៉ះនឹងខ្សែកាប្លិ៍ភ្លើងតង់ស្យុងខ្ពស់ ដែលស្ថិតនៅកៀកនឹងទីតាំងស្លាកប៉ាណូនោះ បណ្ដាលឲ្យឆ្លងចរន្ត ឆក់យុវជនរងគ្រោះស្លាប់ភ្លាមៗ មួយរំពេចតែម្ដង។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីមានគ្រោះអកុសលបែបនេះ កើតឡើង ម្ចាស់ទីតាំងបានឲ្យក្រុមកម្មករដាក់ជនរងគ្រោះចុះ រួចសែងជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពហុព្យាបាលពេទ្យឯករាជ្យ ដែលនៅជិតនោះ ហើយពេលទៅដល់គ្រូពេទ្យ មិនហ៊ានទទួលសង្រ្គោះមនុស្សដែលស្លាប់ទៅហើយនោះទេ។

ទើបក្រុមកម្មករទំនាក់ទំនងហៅរថយន្តគ្លីនិកឯកជនរស្មី ទៅដឹកសពចេញពីពេទ្យឯករាជ្យ ដើម្បីយកសពទៅសង្គ្រោះ បន្តនៅមន្ទីរពេទ្យព្រះកុសុមៈ។ បន្ទាប់មក ដោយសារតែជនរងគ្រោះ ស្លាប់ទៅហើយ ទើបរថយន្តពេទ្យរស្មី ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីឲ្យនគរបាលជំនាញ ចាត់ការបន្តតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព