Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​ស្រី​វ័យ​ចំណាស់​និង​បក្ខពួក ល្បួង​ដោះ​គ្រឿងអលង្ការ​ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​សម្រេច

  • Print

រាជធានីភ្នំពេញ ៖ វីដេអូស្តែងៗ ស្តីពីក្រុមចោរ បានល្បួងដោះយកគ្រឿងអលង្ការពីក្មេងស្រីសិស្សសាលាម្នាក់ ខណៈនាងតូចកំពុងដើរតាមផ្លូវ ទៅផ្ទះ បន្ទាប់ចេញពីសាលាបឋមសិក្សាឫស្សីកែវ ។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ បានបង្ហោះប្រភពដើមនៃវីដេអូពីកាមេរ៉ាសុវត្ថិភាព និងសរសេរថា «សូមប្រុងប្រយ័ត្ន! ទើបចូលរៀនបានមួយថ្ងៃ មានក្រុមចោរលក្ខណៈពូជបានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំ ល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឫស្សីកែវ ។

ធ្លាប់តែឃើញម្ដាយ ណែនាំកូនទៅរកផ្លូវល្អ តែម្ដាយនេះ នាំកូនធ្វើជាចោរ ។ សូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្ន ពិសេសកុំអោយកូនៗពាក់គ្រឿងអលង្ការ អោយសោះ នេះជាការធ្វេសប្រហែសរបស់ពួកខ្ញុំ ដែរមិនបានដោះយកទុក ព្រោះមានធុរៈ ចុះទៅខេត្តទើបមិនបានយកទុក» ។

ទាក់ទងទៅនឹងករណីលួចដោះយកកងដៃ និងខ្សែកសិស្សសាលាខាងលើនេះ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ពិតជាមានករណីលួងលោមក្មេងស្រី ដើម្បីដោះយកគ្រឿងអលង្ការប្រាកដមែន គឺកើតហេតុនៅថ្ងៃទី០៩ មករា ២០២១ វេលាម៉ោង០៧និង១៥នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ៅ ម៉ាលីកា អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សំភារដែលបាត់បង់រួមមានខ្សែក ០១ខ្សែមានតម្លៃ ២៣០ដុល្លា និងកងដៃ ០១កងមានតម្លៃ ១៧០ដុល្លា ។

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីដំណើររឿងហេតុថា កុមារីដែលជាជនរងគ្រោះ បានចេញទៅសាលា ពេលរៀបដើរចូលទៅថ្នាក់រៀន ត្រូវបានស្ត្រីវ័យចំណាស់ម្នាក់ និងកុមារីម្នាក់ ដែរមិនស្គាល់អត្តញ្ញាណ បាននិយាយល្បួងលួងលោមឲ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហើយនិយាយបញ្ឆោតឲ្យក្មេងស្រីរងគ្រោះដោះខ្សែក និងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច បន្ទាប់មកស្ត្រីវ័យចំណាស់ និងក្មេងស្រីជាបក្ខពួក បានធ្វើសកម្មភាពដោះខ្សែក និងកងដៃរបស់ក្មេងស្រីជនរងគ្រោះបានសម្រេច រួចឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បើកគេចខ្លួនបាត់ទៅ ។

ក្រោយពេលកើតហេតុ អាណាព្យាបាលរបស់ជនរងគ្រោះ បានទូរសព្ទ័ មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបើកការស្រាវជ្រាវឆែកមើលរូបភាពកាម៉េរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ ។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ៕

ដកស្រង់ពី៖កោះសន្តិភាព