Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​អី​លួច​ហ្នឹង! ​សំខាន់គាត់ថា យក​​លក់​​​​បាន​លុយ​ចាយ​

  • Print

ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការបានឲ្យដឹងថា កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្ពបស្អុះស្អាប់ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចមិនរើសមុខស្អីក៏លួចឲ្យតែយកទៅលក់បានលុយចាយ ។

ជនសង្ស័យរូបនោះឈ្មោះ សៀម សំណាង ភេទប្រុ ស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ការឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង២ រសៀលថ្ងៃទី១១ ខែមករា ជនរងគ្រោះឈ្មោះ តុង ជាវឡេង ភេទស្រី អាយុ៥៣ឆ្នាំ មុខរបររស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បានយកម៉ាស៊ីនភ្លើងប្រើសាំងធុនតូចមួយគ្រឿង ទៅបូមទឹកស្រះដើម្បីស្រោចស្រប់ដំណាំ នៅក្នុងចំការខាងក្រោយផ្ទះ ។

ខណៈម៉ាស៊ីន បូមដឹកកំពុងដំណើរ ស្ត្រីម្ចាស់ចំការបានដើរមកផ្ទះដើម្បីរកអីហូប ចុកបន្តិចបន្តួច ព្រោះជាការហេវហត់ និងអស់កម្លាំងរវល់ធ្វើការ ងារ តាំងពីព្រឹករហូតដល់ថ្ងៃបាក់រសៀល ។

ឃើញឱកាសល្អយ៉ាងដូច្នោះ ជនសង្ស័យបាន ដើរលបចូលទៅផ្តាច់ខ្សែភ្លើង និងលើកលីលួចយកម៉ាស៊ីនភ្លើងនោះ គេចខ្លួនចេញបាត់ទៅ ។មួយសន្ទុះម្ចាស់ចំការបានមានការសង្ស័យ ព្រោះស្ងាត់លែងឮសម្លេងម៉ាស៊ីនភ្លើងឆេះ ដំបូងនឹកស្មានថាម៉ាស៊ីនភ្លើ ងអស់សាំង ដោយមិនអស់ចិត្តគាត់ក៏បានដើរទៅមើល ស្រាប់តែបាត់ម៉ាស៊ីនភ្លើងដែលដាក់បូមទឹកនៅស្រះ ភ្លាមនោះគាត់ជាម្ចាស់បានដើររកមើលដែរ តែរកមិនឃើញទើមមានការសង្ស័យចោរលួ ចប្រាកដជាចោរលួច ក៏បានទៅប្តឹងសមត្តកិច្ចនគរបាលមូលដ្ឋាន ឲ្យដឹងរឿងនេះ និងឲ្យជួយស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនចោរលួ ចម៉ាស៊ីនបូមទឹកនោះ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលខ្ពប ស្រុងស្អាង ខេត្តកណ្តាល បើកការស៊ើបអង្កេតឈានទៅដល់កំណត់មុខសញ្ញា រំលងបាន១ថ្ងៃក្រោយមកទើបធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងមកវិញមាន ៖ ១.ម៉ាស៊ីនបូមទឹក១ គ្រឿង ប្រភេទប្រើសាំង ២.កាំបិតផ្គាក់១ ផ្លែដែក ដងឈើ មានប្រវែងជិតកន្លះម៉ែត្រ ៣.ដង្កាប់១ ធ្វើអំពីដែក ដងជ័រ ពណ៌ក្រហម ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ាស៊ីនបូមទឹកនោះប្រាកដមែន ហើយលួចក្នុងគោលបំណងយកទៅលក់ ដើម្បីបានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃ ។

មិនតែប៉ុណ្ណោះជនសង្ស័យបានសារភាពទៀតថា កន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាលួចម៉ូតូ លួចម៉ាស៊ីនបូមទឹក លួចម៉ាស៊ីនបាញ់ថ្នាំ លួចអាគុយ លួចកាប់ចេក លួចបេះផ្លែស្វាយ និយាយរួមទៅលួចមិនរើសមុខ ឃើញអីលួចនឹងឲ្យតែលួចទៅលក់បានលុយ ។

បន្ទាប់ពីសាកសួរយកចម្លើយគ្រប់ជ្រុងជ្រោយហើយ សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលខ្ពប បានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព