Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ទំនង​បែកថ្នាំ យកដុំថ្មគប់​កញ្ចក់​រថយន្ត​គេ ពេលចាប់ខ្លួន សាច់ញាតិថា សរសៃប្រសាទ

  • Print

បន្ទាយមានជ័យ៖ បុរសម្នាក់ សង្ស័យប្រើគ្រឿងញៀនហួសហេតុ ឬបែកថ្នាំ បានយកដុំថ្ម គប់កញ្ចក់រថយន្តធុនបាឡែនរបស់បុគ្គលិកកាស៊ីណូ។ បុរសនោះ ក៏ ត្រូវបានចាប់ខ្លួន។

តែសាច់ញាតិថា បរុសនោះ មានជំងឺសរសៃប្រសាទ។ ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ មានឈ្មោះ ឃឹម ចន្ធី ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ សួន សារឿន ភេទប្រុសអាយុ ៣៩ឆ្នាំ (បុគ្គលិកកាស៊ីណូ) រស់នៅភូមិកើតហេតុខាងលើ បានប្តឹងឈ្មោះ ឃឹម ចន្ធី បានធ្វើសកម្មភាពយកដាំថ្មគប់ទៅកញ្ចក់ឡានបាឡែនរបស់ខ្លួន បែកកញ្ចក់ទ្វារបិទបើកចំហៀងខាងស្តាំ បណ្តាលឲ្យបែកខ្ទេច ហើយប្តឹងទៅកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក លេខ៩១១ ឃាត់ខ្លួនបានភ្លាមៗ។

មន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃឹម ចន្ធី ដែលគប់កញ្ចក់ឡាននោះ ត្រូវសាច់ញាតិ អះអាងថា ធ្លាប់មានជំងឺសរសៃប្រសាទ។ តែកម្លាំងនគរបាលជំនាញ បានយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ហើយសង្ស័យប្រើប្រាស់គ្រឿងញៀន ក៏យកទៅធ្វើតេស្ត ដោយលទ្ធផល បង្ហាញថា បានប្រើប្រាស់គ្រឿងញៀន អាចថា រលាកស្រោមខួរក្បាល ខួចសរសៃប្រសាទ។ ក្រោយសាកសួរហើយ ប៉ូលិសបានអនុវត្តន៍តាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព