Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុននេះបន្តិច! បុរសម្នាក់លោ.តពី​លើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត​

  • Print

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាជន ជាតិចិនម្នាក់បានលោ.តពីលើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកណ្តាលថ្នល់ និងបង្កឱ្យមានការកកស្ទះចរាចរណ៍ផងដែរ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត ទល់មុខទីស្នាក់ការភូមិជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះជាជនជាតិម្នាក់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណជាង៣០ឆ្នាំ ។

តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដើរឡើងលើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត រួចលោ.តពីលើស្ពានអាកាសថ្មើរជើងនោះ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកណ្តាលថ្នល់តែម្តង ។

ទាក់ទិននឹងមូលហេតុ គេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេដាក់ការសង្ស័យថា ទំនងជាជនរងគ្រោះបែកថ្នាំ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកពិនិត្យកន្លែងកើតហេតុ និងសម្រួលចរាចរណ៍ដើម្បីកុំឱ្យកកស្ទះផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព