Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈើ​ប្រណីត​ប្រមាណ​២០០​ដុំ​ដែល​ឈ្មួញ​លាក់​ទុក ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន

  • Print

ខេត្តក្រចេះ ៖ ទីតាំងគំនរឈើមួយកន្លែងដែលក្រុមឈ្មួញលួចលាក់ទុកក្នុងព្រៃនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គ្រោងនឹងដឹកចេញតាមជើងទឹកទន្លេមេគង្គទៅលក់នៅទីផ្សារក្នុងខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបយកទៅរក្សារទុក។

ការបង្ក្រាបនោះគណៈកម្មការជាតិទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងបរិស្ថានបានធ្វើឡើងនៅវេលាម៉ោង៥ និង៣៣នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចដើមស្វាយធំ ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចថា ឈើទាំងនោះមានប្រមាណជិត២០០ដុំ មិនទាន់បានធ្វើការវាស់វែងនៅឡើយ។ ហើយឈើនោះគឺក្រុមឈ្មួញបានលួចប្រព្រឹត្តលាក់ទុកក្នុងព្រៃនាឱកាសពេលបុណ្យចូលឆ្នាំចិន-វៀតណាម បម្រុងនឹងដឹកចេញតាមជើងទឹកនៃទន្លេមេគង្គចូលទៅខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាម។ ក្រោយប្រតិបត្តិការបង្ក្រាបបានកម្លាំងបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកចាត់ការបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព