Social Network

កុំ​ចេះ​តែ​ហ៊ាន ! ច្បាប់​នឹង​ដាក់ទោស ឬ​ផាកពិន័យ​ដល់​អ្នក​ដែល​ត្រឡប់​ពី​ថៃ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាត្រៀមស្នើសុំទៅក្រសួងយុត្តិធម៌ដើម្បីចេញច្បាប់ដាក់ទោសទណ្ឌ ឬផាកពិន័យដល់ប្រជាពលរដ្ឋត្រឡប់ពីថៃមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក។

ក្នុងកិច្ចប្រជុំ Video Conference នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលដឹកនាំប្រជុំដោយឯកឧត្តមបណ្ឌិតសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ និងពង្រឹងការត្រួតពិនិត្យធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញបង្កាទប់ស្កាត់កូវីដ-១៩ និងមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីយខ្មែរខាងមុខនេះនៅពេលដែលប្រជាពលរដ្ឋខ្មែរ និងសម្រុកចូលមកកម្ពុជាវិញជួបជុំគ្រួសារបងប្អូន។

ឯកឧត្តមបានបញ្ជាក់ថា៖ ជាការណែនាំខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កាទប់ស្កាត់កូវីដ-១៩ ឲ្យបានអាជ្ញាធរជាប់ជាយដែនប្រទេសថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ដែលលួចឆ្លងដែនចូលមកកម្ពុជាដែលជាការព្រួយបារម្ភបង្កាទប់ស្កាត់ឲ្យបានគឺក្រសួងសុខាភិបាលកម្ពុជាត្រៀមស្នើសុំទៅក្រសួងយុត្តិធម៌ដើម្បីផាកពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ និងដាក់ទោសទណ្ឌតាមច្បាប់ចំពោះប្រជាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាដែលមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាលនឹងត្រូវចាត់វិធានការចំពោះមេខ្យល់ដែលនាំពលករចំណាកស្រុកដោយខុសច្បាប់ត្រូវដាក់ទោសតាមច្បាប់។

ក្នុងកិច្ចប្រជុំឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការជូនថា៖ ខេត្តបន្ទាយមានជ័យមានផ្ទៃដីប្រវែង១៥៣គីឡូម៉ែត្រ ដែលជាប់ព្រំដែននឹងប្រទេសថៃ ខេត្តស្រះកែវ និងខេត្តបូរីរ៉ាំ ខេត្តបន្ទាយមានជ័យមានស្រុក.ក្រុងចំនួន៥ដែលជាប់ព្រំដែនថៃ ដោយមានការយល់ព្រមទាំងពីភាគីកម្ពុជា.ថៃ សម្រេចឲ្យប្រជាពលរដ្ឋខ្មែរត្រឡប់ពីថៃចូលមាន ច្រកម៉ាឡៃ ស្រុកម៉ាឡៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់បញ្ជូនអ្នកជំងឺ និងទទួលពលករខ្មែរខុសច្បាប់ថៃបញ្ជូនមកច្រកអូរបីជាន់ស្រុកអូរជ្រៅ ទទួលប្រជាពលរដ្ឋត្រឡប់ពីថៃចូលច្រើនជាងគេ១ថ្ងៃមិនតិចជាង២០០នាក់ និងស្រុកស្វាយចេក ច្រកបឹងត្រកួនស្រុកថ្មពួកទទួលប្រជាពលរដ្ឋខ្មែរមកពីថៃរហូតពេលនេះមានមណ្ឌលធ្វើចត្តាឡីស័កចំនួន១៤កន្លែង។

ឯកឧត្តមបានបញ្ជាក់ថា៖ ជាការណែនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ពង្រឹងការទប់ស្កាត់ពលករចំណាកលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជានិងពង្រឹងការត្រួតពិនិត្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ខេត្តបន្ទាយមានជ័យបានពង្រាយកម្លាំងចំនួន១,៥០០នាក់ មានកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងខេត្ត កម្លាំងនគរបាលកម្ពុជាព្រំដែនគោក ត្រូវសហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលកំពុងខិតខំយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់កូវីដ-១៩៕

ដកស្រង់ពី់៖កោះសន្តិភាព