Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិច្ចា​! ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​សម្រេច​ចិត្ត​​បញ្ចប់​គ្រប់យ៉ាង​ក្នុង​បន្ទប់​ផ្ទះ​ជួល

  • Print

ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អនិច្ចាស្ត្រីវ័យ៣០ឆ្នាំដ៏ស្រស់ស្អាតសោភាម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងពីមូលហេតុ ដោយយកកន្សែងមកចងភ្ជាប់នឹង.ក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលរបស់លោកណុប សឿន បន្ទប់លេខ១ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីគណៈបញ្ជាការឯកភាពក្រុងបានលុងខេត្តរតនគិរី បានឱ្យដឹងថា សាកសពស្ត្រីខាងលើនេះ មានឈ្មោះ ជា ស្រីម៉ិច ហៅស្រីស្រស់ អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅឃុំព្រែកតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពដដែលបន្តថា ហើយបច្ចុប្បន្នស្ត្រីរងគ្រោះរូបនេះ ស្នាក់នៅបណ្តោះអាសន្នជាមួយក្មួយស្រីបង្កើតឈ្មោះ អាត ស្រីលាភ អាយុ១៣ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពស្ត្រីរងគ្រោះ បន្ទាប់ពីពិនិត្យរួច សាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព