Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្គាល់​អត្ត​សញ្ញា​ណហើយ! បុរសបញ្ចប់​ជីវិតលើដើមប្រេងខ្យល់​

  • Print

ខេត្តកណ្តាល ៖ បើតាមក្រុមគ្រួសារនៃស.ពបុរសរងគ្រោះបាននិយាយថា បុរសម្នាក់ដែលគេសង្ស័យថាបានបញ្ចប់ជីវិតនៅលើដើមប្រេងខ្យល់នោះគឺឈ្មោះបូ សុជាតិ អាយុ២៨ឆ្នាំ មុខរបរលក់និងទិញអេតចាយ ជាបុរសពោះម៉ាយស្នាក់នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយកន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ធ២នាក់រួចមកហើយដែរ ប៉ុន្តែលែងលះគ្នាទាំងអស់ ។

មិនតែប៉ុណ្ណោះ កាលពីនៅជាមួយប្រពន្ធទី១ មានរថយន្តដឹកអេតចាយត្រឹមត្រូវដែរ ប៉ុន្តែក្រោយពេលលែងលះគ្នា ប្រពន្ធទី១ជាអ្នកទទួលបានសិទ្ធិគ្រប់រថយន្តនោះ បន្ទាប់មកជនរងគ្រោះក៏បានរៀបការប្រពន្ធថ្មីម្នាក់ទៀត តែបានមួយរយៈក៏លែងលះគ្នាបាត់ទៀត ក្លាយជាបុរសពោះម៉ាយ២ដង។

គួររំលឹកថា អ្នកភូមិតក់ស្លុតផ្អើលចោមរោមដើមប្រេងខ្យល់ក្បែរវត្ត ក្រោយប្រទះឃើញបុរសម្នាក់តាមប្រភពដដែលបានបន្តទៀតថា នៅចុងក្រោយនេះ ស្ត្រីជាម្ដាយបានខ្ចីប្រាក់ពីធនាគារចំនួន១ម៉ឺនដុល្លារ ទិញរថយន្តកូរ៉េ១គ្រឿងដើម្បីឲ្យកូនប្រុសរូបនេះរកស៊ីដឹកអេតចាយនឹងគេ ហើយនៅវេលាយប់ថ្ងៃទី២៧ ខែកុម្ភៈ បានធ្វើពិធីជប់លាងរថយន្តទើបទិញបានថ្មី ដោយមានការផឹកស៊ីផងដែរ ។

លុះក្រោយមកក៏ស្រាប់តែបាត់ខ្លួនមិនដឹងមូលហេតុនិងរកពុំឃើញឡើយ លុះដល់វេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ទើបទទួលដំណឹងថាកូនប្រុសបាត់បង់ជីវិត ហើយពួកគាត់ក៏ទៅមើល ។

មិនតែប៉ុណ្ណោះពួកគាត់មិនទាន់ជឿថា កូនប្រុសបញ្ចប់ជីវិតដោយខ្លួនឯងឡើយ និងសង្ស័យថាជាករណីអ្វីផ្សេង ព្រមទាំងបានអះអាងថា លុយចំនួន៤០០ដុល្លារនិងចិញ្ចៀនត្រា១វង់និងទូរស័ព្ទ១គ្រឿងផងដែលនៅជាប់ខ្លួនត្រូវបានបាត់ទាំងអស់ ៕

ដកស្រង់ពី៖កោះសន្តិភាព