Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​នឹង​ប្តី ជួប​បុរស​២​នាក់​ជិះ​មក​ឆ្មក់​ពីក្រោយ តែ​មិន​សម្រេច

  • Print

រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ រួមជាមួយនឹងប្តីបានជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ បែរជាទៅជួបនឹងជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបស្ពាយ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្តុបផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមសម្ដីពីស្ត្រីរងគ្រោះសូមមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ (ស្ត្រីរងគ្រោះ) ដែលកំពុងមានផ្ទៃពោះចំនួន៥ខែ រួមជាមួយនឹងបុរសជនជាតិចិនដែលត្រូវជាប្តី បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-7363 ហើយបានជិះដឹកគ្នាចេញពីពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យមួយកន្លែង រួចបំណងត្រឡប់ទៅផ្ទះវិញនៅត្រពាំងថ្លឹង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីស្តុបផ្សារដើមគឆ្ពោះទៅស្ទឹងមានជ័យ។

ស្ត្រីរងគ្រោះបន្តថា លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា២នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក បានជិះតាមពីក្រោយគាត់ (ស្ត្រីរងគ្រោះ) និងបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់ដែលស្ពាយនៅចំហៀងខ្លួន តែមិនបានសម្រេចឡើយ ប៉ុន្តែបានបណ្តាលឲ្យម៉ូតូរបស់គាត់ដួល ធ្វើឱ្យរងរបួសស្រាលទាំង២នាក់តែម្តង ចំណែកក្រុមជនសង្ស័យវិញ ក៏បានបន្ថែមល្បឿននាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ ។

ប្រភពដដែលបន្តថា បន្ទាប់មកក៏មានរថយន្តរបស់គ្លីនិកឯក រួមជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានចុះមកធ្វើការអន្តរាគមន៍ ប៉ុន្តែពេលនោះស្ត្រីរងគ្រោះដែលកំពុងមានអាការៈចុកឆ្អល់ក្នុងពោះ មិនព្រមឡើងរថយន្តរបស់គ្លីនិកឯកជនដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យព្យាបាលនោះទេ។

ក្រោយពេលកើតហេតុ ស្ត្រីដែលជាជនរងគ្រោះ និងប្តីក៏បានជិះម៉ូតូដឹកគ្នាបន្តដំណើរចេញពីកន្លែងកើតហេតុ ដោយមិនបានទៅធ្វើការដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង សាឡាង នោះឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព