Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ាន​មែន​! នាំ​គ្នា​ជិះ​ដេញ​តាម​ធាក់ និង​ដេញ​វាយ​បុរស​ម្នាក់​ដើម្បី​យក​ម៉ូតូ

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូមិនចាំម៉ាកចំនួន២គ្រឿង បានធ្វើសកម្មភាពដេញតាមធាក់ និងដេញវាយជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យ រួចក៏លើកយកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ ទៅបាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៣ ត្រង់ចំណុចជិតវត្តព្រៃស្ពឺ ភូមិកប់ភ្លុក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ បិទតែមឡើងស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខតាកែវ 1W-1673 បើកតាមបណ្តោយផ្លូវជាតិលេខ៣ មកពីខេត្តតាកែវ បំរុងទៅរកបងនៅជិតរង្វង់មូលចោមចៅ ។

ជនរងគ្រោះបន្តថា ខណៈពេលទៅមិនទាន់ដល់ផង ទើបតែមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ជិះម៉ូតូមិនចាំម៉ាក២គ្រឿង មកគៀក ហើយក៏បានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចដេញតាមវាយជនរងគ្រោះតែម្តង គ្រានោះធ្វើឲ្យរូបគាត់ភ័យពេក ក៏បានរត់គេចខ្លួន រួចស្រែកហៅឲ្យគេជួយ តែដោយសារផ្លូវស្ងាត់ពេក ក៏ត្រូវបានក្រុមជនសង្ស័យលើកយកម៉ូតូជនរងគ្រោះ រួចហើយជិះរត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះទាំង២នាក់ម្នាក់រងរបួសបែកមុខបែកមាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ រួចក៏នាំជនរងគ្រោះទាំង២នាក់ទៅសួរនាំ និងឲ្យដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីកំណត់ និងស្វែករកមុខសញ្ញាយកមកដាក់ទោសទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព