Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រហូត​ដល់​យប់​នេះ សព​ក្រុម​ចាប់ជំរិត​ទាំង៤ គ្មាន​សាច់ញាតិ​មក​ទទួល ខ្លាច​អាប់យស?

  • Print

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថា សពជនសង្ស័យទាំង៤នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងវីឡាលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ រហូតមកដល់យប់ថ្ងៃដដែលនេះ សពត្រូវទុកចោល គ្មានសាច់ញាតិមួយណា មកទទួលយកទេ ទំនងជាខ្លាចអាប់យស ?អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ សពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រូវពិនិត្យអត់បាយអត់ទឹក ចាប់តាំងពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ទើបរួចរាល់ ។

សពជនសង្ស័យ ត្រូវបានសមត្ថកិច្ច កម្កល់ទុកនៅឈាបនដ្ឋាន វត្តទឹកថ្លា រហូតដល់ម៉ោងប្រមាណ៨ និង៣០នាទីយប់ទៅហើយ ពុំមានឪពុកម្តាយ ឬបងប្អូនសាច់ញាតិណា ទៅទទួលយកទៅធ្វើបុណ្យឡើយ ទំនងជាមិនហ៊ានចេញមុខ ព្រោះក្លាយប៉ះពាល់អាប់កិត្តិយស ។

សូមបញ្ជាក់ថា អ្នកផ្តើមគំនិតក្នុងរឿងចាប់ជំរិត ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិត និងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវា ប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះ ជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី២៧វិញ តែដោយថ្ងៃទី២៧នេះ ជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវា លើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង ។

តាមផែនការដែលវាដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះ ចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកវាដកលុយចុះ ។

ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយ និងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡាន ម្ចាស់ផ្ទះ០២គ្រឿង ហើយបើកយកសព ទៅបោះចោលនៅពេជ្រនិល ។

រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដ៏ទៃ គឺមិនបាច់រត់ទៅណាទេ ។ គម្រោងរបស់មេខ្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ ។

តែផែនការនេះ ត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំ ពួកវាចូលអន្ទាក់វិញអស់រយៈពេល៤ថ្ងៃមកហើយ ។

រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង ៕





ដកស្រង់ពី៖កោះសន្តិភាព