Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេង​ស្រី​៤​នាក់​ចុះ​លេង​ទឹកអូរ​បណ្តាល​លង់ តែ​អកុសល​បាន​ស្លាប់​ម្នាក់

  • Print

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី៤នាក់ចុះលេងទឹកអូរបណ្តាលលង់ត្រូវបានប្រទះឃើញជួយសង្គ្រោះ តែអកុសលបានស្លាប់ម្នាក់បាត់ទៅហើយ ដែលប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអូរភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ ក្មេងស្រីលង់ទឹក៤នាក់ ម្នាក់បានស្លាប់នោះ មាន១ឈ្មោះ អ៊ឹម ដាវ៉ាន់ អាយុ៥ឆ្នាំ (ស្លាប់) ២.ឈ្មោះ អ៊ឹម ដាវីន អាយុ៥ឆ្នាំ ៣.ឈ្មោះ ភឿន នីតា អាយុ៦ឆ្នាំ ៤.ឈ្មោះ ឌី តាវ៉ាន់ អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ បើតាមស្រីឈ្មោះ ឃុត ហៀង អាយុ៦៦ឆ្នាំ បានឲ្យដឹងនោះគឺ មុនពេលក្មេងស្រី៤នាក់លង់ទឹកគឺគាត់នៅផ្ទះក្បែរអូរឃើញក្មេងស្រី៤នាក់អង្គុយលេងក្រោមដើមស្វាយចន្ទីរក្បែរមាត់អូរទេ ស្រាប់តែស្ងាត់ដើរចេញមកមើលស្រាប់តែបាត់ក្មេងទាំងនោះសង្ស័យដើរចេញទៅមើលចម្ងាយពីផ្ទះមកអូរប្រមាណ៣០ម៉ែត្រ។

ពេលមកដល់ឃើញក្មេងស្រីទាំង៤នាក់ក្នុងចំណោមសូរស្រែឲ្យជួយពេលទៅដល់ឃើញកំពុងលង់ទឹក បានហែលទៅជួយបណ្តើរៗស្រែកឲ្យអ្នកជិតខាងឮមកមានឈ្មោះ ង៉ែត ហន ភេទប្រុស អាយុ៤០ឆ្នាំ បានរត់មកជួយស្រង់ពីទឹក។

ហើយសាច់ញាតិជិតខាងបានយកដឹកសង្គ្រោះទៅមណ្ឌលសុខភាពទួលពង្រក្មេងលង់ទឹក៤នាក់ អកុសលមានម្នាក់បានស្លាប់ និង៣នាក់ត្រូវជួយរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕

ដកស្រង់ពី៖កោះសន្តិភាព