Social Network

ចង់​ដឹង​ទេ? ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ម្នាក់​ៗ​ត្រូវ​ប៉ុន្មាន​គ្រា​.​ប់​! មេខ្លោង​តិច​ជាងគេ

រាជធានីភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចាប់ជំរិតប្រដាប់អាវុធចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ មីនា ២០២១ ហើយបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈា.ម ក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

មន្ត្រីនគរបាល បានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនចាប់ជំរិតទាំង៤នាក់ រួមមាន ៖ -ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ អាយុ២២ឆ្នាំ ជាមេខ្លោង ត្រូវគេដឹងថា កាន់ប័ណ្ណសម្គាល់ជាមន្ត្រីយោធា មានឋានន្តរស័កថ្នាក់វរសេនីយ៍ត្រី ទោះបីជាយ៉ាងណា ស្នងការដ្ឋានបុគ្គលិកនៃបញ្ជាការដ្ឋានអង្គរក្ស បានធ្វើការបដិសេធដោយអះអាងថា ប័ណ្ណដែលជនល្មើសឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ប្រើប្រាស់ជាប័ណ្ណក្លែងក្លាយ មិនមែនជាប័ណ្ណសម្គាល់ដែលចេញដោយបញ្ជាការដ្ឋានអង្គរក្ស ទេ ។ -ទី២. ឈ្មោះរី ពីសី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

-ទី៣. ឈ្មោះ ម៉ូវ ផានិត អាយុ២៣ឆ្នាំ មុខរបរជាងរថយន្ត ស្នាក់នៅផ្ទះជួលនៅក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ -និងទី៤. ឈ្មោះ រ៉ន ភារុណ អាយុ២១ឆ្នាំ នៅផ្ទះគ្មានលេខ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ តាមព័ត៌មានបានអោយកោះសន្តិភាពដឹងថា មេខ្លោងក្រុមចាប់ជំរិត ១.ឈ្មោះអ៊ឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ បានប្រើប្រាស់អាកា បាញ់តដៃជាមួយសមត្ថកិច្ច, ២. ឈ្មោះ រី ពិសី អាយុ៣០ឆ្នាំ កាន់កាំភ្លើងខ្លី ម៉ាកសូរ៉ាគី, ចំណែក២នាក់ទៀត ម្នាក់កាន់កាំភ្លើងខ្លីម៉ាកCZ និងម្នាក់ទៀត ពុំមានកាំភ្លើងឡើយ ។

ហើយមានខ្នោះដៃ ស្តុតសម្រាប់ធ្វើសកម្មភាព ០២ដុំ, ខ្សែរ៉ូតសម្រាប់ចង ០១ដុំ ផងដែរ ។សាកសពទាំង៤នាក់ ត្រូវកងរាជអាវុធហត្ថ ប្រគល់អោយនគរបាលការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការត្រួតពិនិត្យ ចាប់តាំងពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ មីនា ទើបរួចរាល់ ។

តាមការត្រួតពិនិត្យ ជនសង្ស័យជាមេខ្លោងឈ្មោះអ៊ឹម សុណ្ណារិទ្ធ ត្រូវគ្រាប់កាំភ្លើង ចំនួន ០២គ្រាប់ ១គ្រាប់ចំថ្ងាស់ ធ្លាយទៅក្រោយ និងមួយគ្រាប់ទៀត ចំក្រោមជង្គង់ឆ្វេង ធ្លាយទៅលើក្បាលជង្គង់ ។

ហើយឈ្មោះ រី ពិសី ត្រូវចំនួន ០៧គ្រាប់ គ្រាប់បៀម ២គ្រាប់ (ទាំងចូល និងចេញ ចំនួន១៧កន្លែង) ។ ចំណែកឈ្មោះ រ៉ន ភារុណ មានកាំភ្លើងខ្លីម៉ាក CZ ត្រូវ ០៩គ្រាប់ (ចេញនិងចូល ១៨កន្លែង) និងម្នាក់ទៀតឈ្មោះ ម៉ូវ ផានិត អត់កាំភ្លើង ត្រូវ ០៥គ្រាប់ (ចេញនិងចូល១១កន្លែង) ។

តាមព័ត៌មានបានអោយដឹងច្បាស់ថា ក្រុមជនសង្ស័យបានរៀបចំគម្រោង ចាប់ជំរិតមន្ត្រីអគ្គីសនីមួយរូប ទារយកប្រាក់ចំនួន ១លានដុល្លារ ពេលបានហើយ តាមគ្រោងការ ត្រូវបាញ់សម្លា.ប់ជនរងគ្រោះ និងភរិយា ព្រមទាំងកូនៗ និងបាញ់សម្លា.ប់អ្នកបម្រើ២នាក់ ជាក្រោយ ។

នៅក្នុងគម្រោងចាប់ជំរិតនេះ ក្រុមឧក្រិដ្ឋជនចំនួន០៤នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ ជាអតីតអ្នកបើករថយន្តឲ្យជនរងគ្រោះ(មន្ត្រីអគ្គិសនីកម្ពុជា) ក៏បានទៅទាក់ទងអ្នកបើករថយន្តបច្ចុប្បន្ន ម្នាក់ទៀតអោយចូលរួម និងបានរៀបរាប់ពីគម្រោង ប៉ុន្តែអ្នកបើករថយន្តបច្ចុប្បន្ននេះ មិនបានចូលដៃទេ(ក្បត់នឹងក្រុមឧក្រិដ្ឋជនទាំង០៤នាក់)នោះ ហើយយករឿងគម្រោងប្លន់ទៅប្រាប់មន្ត្រីអគ្គីសនីរូបនោះ ឲ្យប្តឹងសមត្ថកិច្ច ទើបសមត្ថកិច្ចដាក់កម្លាំងក្នុងផ្ទះត្រៀមចាំបង្ក្រាប អស់រយៈពេលចំនួន៤ថ្ងៃ មកហើយ ។

ដាក់កម្លាំងក្នុងផ្ទះ ត្រៀមចាំប្រមាណជាង១០នាក់ នៅពេលជនសង្ស័យចូលទៅក្នុងវីឡា ដោយក្រុមជនសង្ស័យសុទ្ធពាក់មុខ មានអាវុធវែងខ្លី ០៣ដើម រួមទាំងមានស្តុតខ្សែសម្រាប់ចងផងដែរ ។

នៅពេល ជិះរថយន្តមួយគ្រឿង ចូលដល់ក្នុងវីឡាហើយ បានចាក់សោរពីខាងក្នុង ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចដែលត្រៀមចាំស្រាប់ មួយក្រុមនៅខាងក្នុងផ្ទះ បាញ់ស្រោចពីលើ មួយក្រុមទៀតចេញពីក្រោយផ្ទះ សម្រុកតាមច្រកចំហៀង បាញ់ទៅលើក្រុមជនសង្ស័យបន្ថែមស្របពេលដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មួយក្រុមទៀត ព័ទ្ធពីក្រៅ សម្រុកចូលក្នុងផ្ទះបន្តបន្ទាប់ បណ្តាលអោយក្រុមឧក្រិដ្ឋជនចាប់ជំរិតទាំង០៤នាក់ដេកស្លា.ប់ក្នុងថ្លុកឈាម នៅក្បែររបងផ្នែកខាងកើត តែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព