Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់​ស្រួលខ្លួន​ចូល​ម៉ាស្សា​មួយ​ភ្លែ​ច បាត់​​ម៉ូតូ​១​គ្រឿង សួរ​អ្នក​ណា​ក៏​មិនដឹង

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូសង់ 020 មកពីលេងផ្ទះមិត្តភក្តិរួចក៏អត់សូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សារយៈពេលមួយម៉ោងជាង ដោយមិនបានប្រយ័ត្ន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ ដោយត្រូវចោរកាច់សោ.កយកទៅបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3និង15នាទីទៀបភ្លឺ ឈានចូលថ្ងៃទី2 ខែមីនា ឆ្នាំ2021 តាមបណ្តោយផ្លូវហានណូយ នៅចំណុចផ្ទះម៉ាស្សាយីហោ «ហេង ហេង» ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គឺជនរងគ្រោះគាត់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថារូបខ្លួនទើបតែចេញមកពីលេងផ្ទះមិត្តភក្តិនៅឯម្តុំភ្នំពេញថ្មី ហើយក៏បើកម៉ូតូសង់020 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1Q 8365 គោលបំណងជិះទៅផ្ទះវិញនៅឯចាក់អង្រែក្រោម ។

ជនរងគ្រោះបន្តថា លុះពេលធ្វើដំណើរមកតាមផ្លូវហានណូយ ហើយអស់កម្លាំងពេក ក៏ឆ្លៀតចូលទៅម៉ាស្សា និងកោសខ្យល់នៅផ្ទះម៉ាស្សាយីហោ «ហេងហេង168» រយៈពេលមួយម៉ោងក្នុងតំលៃ៣ដុល្លារ ដោយចតម៉ូតូទុកនៅខាងមុខ រួចក៏ចូលទៅម៉ាស្សាមួយភ្លែត ពេលចេញមកវិញស្រាប់តែអត់ឃើញម៉ូតូនោះទេ ។

ជនរងគ្រោះបន្តថា លុះដល់ពេលសួរអ៊ុំស្រី២នាក់នោះ អ្នកនៅខាងមុខគាត់និយាយថា អត់បានដឹងទេ ដោយសារតែគាត់ងងុយដេកពេក ក៏ដេកនៅខាងមុខមួយភាំង ចំណែកអ្នកនៅខាងក្នុងវិញក៏មិនដឹងថាម៉ូតូគាត់បាត់តាំងពីកាលនោះទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋតែម្តង ។

ជនរងគ្រោះក៏បានបន្តទៀតថា ពេលដែលគាត់ទុកម៉ូតូនៅខាងមុខនោះ គឺមិនបានបិតឡុកនោះទេ គ្រាន់តែចាក់សោ.កតែប៉ុណ្ណោះ មិនដឹងថា ចោរបានកាច់សោ.កម៉ូតូគាត់តាំងពីកាលនោះឡើយ ។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លៀង ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅផ្លូវច្បាប់។

ដកស្រង់ពី៖កោះសន្តិភាព